ទំព័រដើម > General > IOS 5.0.1 បានដាក់ចេញអោយ Update ហើយ

IOS 5.0.1 បានដាក់ចេញអោយ Update ហើយ

ចំពោះអ្នក Jailbreak រឺ Unlock តាមរយះ GEVEY SIM, Ultrasn0w សូមកុំទាន់ update

ថ្ងៃនេះ Apple បានដាក់ចេញអោយប្រើនូវ IOS 5.0.1 ដែលអ្នកអាចយកបានតាមរយះ Itune រឺ តាម SOFTWARE UPDATE លើ IOS 5 តាមរយះ Setting -> General->Software​ Update. អាចប្រើបានលើ Ipad1,2  iphone 3gs, iphone4 ipod touch 3,4 ..

លក្ខណះពិសេសសំរាប់ IOS5.0.1 គឺ៖

  • បន្ថយនូវការស៊ីថ្មរខ្លាំងលើ IOS 5 ចាស់
  • បន្ថែម multitasking gestures លើ original iPad (Ipad1)
  • ដោះស្រាយបញ្ហាមួយចំនួនលើ iCloud
  • ធ្វើអោយប្រសើលើ voice recognize
ចំណាត់ក្រុម ៖General
  1. ហនុមាន
    ខែវិច្ឆិកា 11, 2011 ម៉ោង 2:14 ព្រឹក

    ” Jailbreakers and unlockers should avoid today’s 5.0.1 until a flow for downgrading to 5.0 is developed.” តាមការផ្សាយរបស់លោក MuscleNerd

  2. Phanith
    ខែវិច្ឆិកា 11, 2011 ម៉ោង 4:07 ព្រឹក

    ចុមយក្ស upgrade រួចបាត់ទៅហើយ ធើម៉េចទៅ??

    • ហនុមាន
      ខែវិច្ឆិកា 11, 2011 ម៉ោង 1:12 ល្ងាច

      មិនអីរ៉េ បើបានរួចហើយទុកចឹងសិនទៅ គេគ្រាន់តែថាប់ចង់ downgrade មក iOS 5 វាមិនអាចធ្វើបាន តែបើមិនចង់បន្ថយមកiOS5 ប្រហែលមិនអីរ៉េ !

  3. dNyrachel
    ខែវិច្ឆិកា 11, 2011 ម៉ោង 9:45 ព្រឹក

    I use IPOD Touch4 up 5.0 Jailbreak by redsn0w 0.9.9b7 តើខ្ញុំអាច​upgrade​បានទេ?
    រឺក៍ Restore ហើយបាន​upgrade ? ពេល​upgrade​ វា​ ដោនឡូតទាំង ៧០០មេ រីបន្តិចបន្តួច ?

    • ហនុមាន
      ខែវិច្ឆិកា 11, 2011 ម៉ោង 1:15 ល្ងាច

      សូមរងចាំមើលសិន ព្រោះ ចំពោះ iPod វាគ្មានអ្វីដែលគួរថាត្រូវតែ តម្លើងទី iOS 5.0.1 នោះទេ

  4. dNyrachel
    ខែវិច្ឆិកា 11, 2011 ម៉ោង 1:46 ល្ងាច

    សូមអរគុណហើយ​ ​ ខ្ញុំឃើញថ្មបានយូ​ បានជាចង់ update

  5. Veasna
    ខែវិច្ឆិកា 13, 2011 ម៉ោង 5:04 ព្រឹក

    សួស្តីបង ipad2 ខ្ញុំដាកios5 មានបញ្ហា wifi គឺវាចាប់មានបានឆ្ងាយដូច iOS 4.3.3 តើមកពីមូលហេតុអ្វី? ខ្ញុំលឹគេថា iOS 5.0.1 វានៅមានបញ្ហានៅឡើយតើមែនទេ? ព្រោះចង់ update ខ្លាចមានបញ្ហាណាស់? អគុណបង

  6. Sapaka
    ខែវិច្ឆិកា 13, 2011 ម៉ោង 4:07 ល្ងាច

    ខ្ញុំបាន update iOS 4.2.1 to iOS 5.0.1 រួចតែមិនអាចប្រើបាន ដោយទូរស័ព្ទជាប់សោរ មិនអាច active sim . Now I downgrade use tiny to iOS 4.3.3
    After my iPhone can’t unlock and still sim no service . Please help me thank you

  7. ខែវិច្ឆិកា 14, 2011 ម៉ោង 1:19 ព្រឹក

    check your firmware baseband if your baseband 04.11.08 your iphone becpme ipod 😦

  8. Phanith
    ខែវិច្ឆិកា 14, 2011 ម៉ោង 6:48 ព្រឹក

    សួស្តី ខ្ញុំបានUpdate ទៅ IOS 5.0.1​ និងJailbreak (Tethered)​ រួចហើយ។ តើពេលនេះមានអក្សរខ្មែរ និងក្តារចុចអក្សរខ្មែរលើ​IOS 5.0.1​ ហើយឬនៅ? បើមានហើយ សូមជួយប្រាប់របៀបបញ្ចូលផង។ អរគុណ

  9. Dara
    ខែវិច្ឆិកា 14, 2011 ម៉ោង 11:04 ព្រឹក

    សាមើលអត្ថបទ អក្សរខ្មែរលើ iOS 5

  10. veasna
    ខែវិច្ឆិកា 15, 2011 ម៉ោង 4:46 ព្រឹក

    សួស្តីបង​ តើនៅក្នុង​ipad2 មានកម្មវិធី​​ hotspot សំរាប់ ប្រើ internet ជាមួយ computer ទេ?​ អគុណបង

  11. ហនុមាន
    ខែវិច្ឆិកា 15, 2011 ម៉ោង 5:56 ល្ងាច

    វាសនា លោក uponastar(iPhonekhmer) បានចេញក្តាចុច សំរាប់ iPad 1 នឹង iPad 2 នៅ App Store សំរាប់អ្នកប្រើ iOS 5 ដោយមិនចាំបាច់ jailbreak តែខ្ញុំមិនបានសាកនៅឡើយរ៉េ ព្រោះ iPad ខ្ញុំមាន អក្សរខ្មែរស្រាប់ ។ http://iphonekhmer.com/app-store

  12. ហនុមាន
    ខែវិច្ឆិកា 15, 2011 ម៉ោង 9:35 ល្ងាច

    ភ្លេចប្រាប់ លោក លិន ចាន់ប៊ុន បានចេញ web App ដែលអាចប្រើលើ iPhone,iPodTouch,iPad ដោយមិនចាំបាច់ទាញយកហ្វុនពី Cydia ឬក៏ចាំ Jailbreak លោកទើបតែដាក់ទៅលើ App Store សូមអនុញ្ញាតិអោយពី បី ថ្ងៃ អាច ទៅយកសាកបានហើយ ។ http://iphoneapps.khmergadget.com/iphoneapps/en/readmore.aspx?id=166

  13. ខែវិច្ឆិកា 15, 2011 ម៉ោង 11:41 ល្ងាច

    អរគុណល្បងស្វា​

  14. veasna
    ខែវិច្ឆិកា 16, 2011 ម៉ោង 4:17 ព្រឹក

    អរគុណល្បងស្វា ណាស់​ ហើយសប្បាយចិត្តខ្លាំងណាស់ ដែលមាន ខ្មែរនៅក្នុង ipad2 សូមជូនពរ​ និងកោតសរសើរណាស់។​ តែខ្ញុំអត់មាន អាខោនទិញនិងគេ!!!​ តើធ្វើមិចទៅបង? ជូនពរបងសុខភាល្អ!!!!!!!!

    • ហនុមាន
      ខែវិច្ឆិកា 16, 2011 ម៉ោង 2:05 ល្ងាច

      ប្អូនអាចទិញ iTunes Gift Card ប្រើបាន បងមិនដឹងរ៉េថានៅស្រុកខ្មែរមានលក់ឬអត់ តែអោយតែមាន​លក់របស់របស Apple មានលក់ហើយ ​នៅ IOne Cambodia ប្រហែលមានលក់​។

  15. veasna
    ខែវិច្ឆិកា 16, 2011 ម៉ោង 1:43 ល្ងាច

    សូមបងជួយបង្ហាញពីរបៀប ទំលាក version IOS5.0 មក version IOS 4.3.3លើ IPAD2 វិញបានទេ? សូមបងជួយណែនាំផង!!!! សូមអគុណបងទុកជាមុន​។ ជូនពរបងសុខភាពល្អ។

  16. veasna
    ខែវិច្ឆិកា 16, 2011 ម៉ោង 3:41 ល្ងាច

    អគុណបងច្រើនណាស់ ដែលបានណែនាំ ។​ តែបងហេតុអ្វីវានៅតែ errer3194? សូមបងជួយបង្ហាញផង!!!

  17. Veasna
    ខែវិច្ឆិកា 18, 2011 ម៉ោង 8:35 ព្រឹក

    អគុណបងច្រើន តែខ្ញុំមិនអាចធ្វើវាបាន។

  18. ហនុមាន
    ខែវិច្ឆិកា 21, 2011 ម៉ោង 3:37 ព្រឹក

    បាទដំណឹងល្អមកដល់ ចំពោះបងប្អូនដែលមិនទាន់ Jailbreak អាចជាវនៅ Khmer Web Browser ពី AppStore បានហើយ តម្លៃ ជាង ២ ដុល្លា ។ http://iphoneapps.khmergadget.com/iphoneapps/en/readmore.aspx?id=166

  19. ហនុមាន
    ខែវិច្ឆិកា 21, 2011 ម៉ោង 6:36 ល្ងាច

    វាសនា សូមផ្ញើអ៊ីម៉ែលអោយខ្ញុំ ខ្ញុំមាន iTunes Gift Card ដែលវាសនា ប្រហែលអាចប្រើបាន ។

  20. veasna
    ខែវិច្ឆិកា 22, 2011 ម៉ោង 1:44 ល្ងាច

    ពិសេសណាស់បង​ អីមែលរបស់ខ្ញុំគឺ veasnakim81@gmail.com ។​ អគុណច្រើនណាស់បង

    • ហនុមាន
      ខែវិច្ឆិកា 22, 2011 ម៉ោង 3:18 ល្ងាច

      បាទខ្ញុំផ្ញើរអីម៉ែលទៅហើយ យ៉ាងមេចមេត្តាប្រាប់ផង​បាទ !

      • ខែវិច្ឆិកា 22, 2011 ម៉ោង 4:20 ល្ងាច

        ចែកគ្នាផង ហាហា ខ្ញុំមិនទាន់បានទិញម្តងសើ ព្រោះប្រើ តែ installous 4

      • ហនុមាន
        ខែវិច្ឆិកា 22, 2011 ម៉ោង 7:26 ល្ងាច

        ចាំទិញអីខ្ញុំ gift ជូនហើយ ឆែកអីម៉ែលទៅបន្តិចទៀតឃើញហើយ !

  21. ខែវិច្ឆិកា 22, 2011 ម៉ោង 11:11 ល្ងាច

    ចិត្តល្អហួស !.. ទើបតែដឹង និងកាន់តែច្បាស់ !.

    • ហនុមាន
      ខែវិច្ឆិកា 22, 2011 ម៉ោង 11:28 ល្ងាច

      ហើយអ្នកណាថាខ្ញុំចិត្តអាក្រក់នោះ ? ខ្ញុំមានផ្ញើរជូនចុងភៅចំណានមួយដែរតើផ្ញើរមុនគេ មុនឯងទៀតផង ! មានបានទទួលរ៉េ អាចប្រើជាមួយ iPhone បានហើយ មិនចាំបាច់ ដោះលេខអីរ៉េ ។

    • ខែវិច្ឆិកា 25, 2011 ម៉ោង 6:53 ព្រឹក

      បានទទួលហើយបងប្រុស ហនុមាន ។ អរគុណមហិមា.. ហេសហេ..

      ខ្ញុំនឹងទិញសៀវភៅរឿងបន្ថែមទៀត កំពុងជក់អានរហូតមានអ្នកសួររក
      ព្រោះតែបាត់មុខ !.. សូមចូលមើលតាមដំណភ្ជាប់នៅទីនេះ !.
      http://www.khmercity.net/profiles/blogs/1757607:BlogPost:2104924

      លោកពត៌មានទូរស័ព្ទអ៊ើយ!.. បានដូចតែគ្នាសោះហ្នឹង !.
      ជាស្រីកម្លាំងខ្សោយត្រូវមានសិទ្ធទទួលមុនអញ្ចឹងហើយ!.. ហេសហេ..

      • ខែវិច្ឆិកា 26, 2011 ម៉ោង 12:35 ព្រឹក

        មិនដឹងយ៉ាងម៉េច បាន Blog កុលាបខៀវបដិសេធខ្ញុំរហូត​មិនអោយចុះឈ្មោះបាន បែពខុសធាតុហើយ ហាហា

      • ខែវិច្ឆិកា 26, 2011 ម៉ោង 10:20 ល្ងាច

        ហេសហេ.. អត់ខុសធាតុនោះទេ.. ជាមនុស្សដូចគ្នាតើ !
        មិនមែនពង្សយក្ស ពង្សទេព្តា ឯណា.. យ៉ាប់ម្លេះ !..
        តាមពិតខ្ញុំបិទមួយរយះសិន មានបញ្ហាខ្លះៗ…
        ទាល់តែជាមិត្តភក្តិនៅទីនោះ ទើបចូលមើលបាន.
        បើចុះឈ្មោះ ត្រូវរង់ចាំពីម្ចាស់វែបសាយ ..
        ឯទីនេះ ខ្ញុំបើកធម្មតាដដែលតើ !..
        http://km-womenvision.ning.com/profile/009xkrzczct13

        ប៉ុន្តែចុងឆ្នាំនេះខ្ញុំនឹងបិទហើយ ទើបមិនរវល់ធ្វើអ្វីបន្ត..

        អរគុណ លោកពត៌មានទូរស័ព្ទ .. ចាំខ្ញុំបើកវិញពេល
        ណាមួយនៅទីក្រុងខ្មែរ ចុះណា៎….

  22. ខែវិច្ឆិកា 23, 2011 ម៉ោង 4:37 ព្រឹក

    ពិតជាអេមម៉ងបានទទួលមុនគេទៀត និយាយអីចឹងអរគុណល្បងដែលបានផ្ញើរជូនខ្ញុំ តែមិនទាន់សាកទេ ទុកចាំទិញ អាសេរីថ្មីមិនទាន់អាច jailbreak បានសុំដាក់

  23. veasna
    ខែវិច្ឆិកា 23, 2011 ម៉ោង 9:12 ព្រឹក

    បងប្រុស​ប្រើមិនបានទេ អគុណចំពោះសន្តានចិត្តដ៏ល្អរបស់បង។​

  24. sobun
    ខែវិច្ឆិកា 24, 2011 ម៉ោង 12:55 ព្រឹក

    ខ្ញុំសុំមួយដែរ?

    • សំណាង
      ខែវិច្ឆិកា 26, 2011 ម៉ោង 12:57 ល្ងាច

      ល្បងហនុមានអើយ មានដឹងថាពេលណាទើបយើងអាច unlock BB 04.10.01 ?

  25. Dara
    ខែវិច្ឆិកា 26, 2011 ម៉ោង 6:34 ល្ងាច

    Samnang it’s easy use gevey sim around 6$ buy from phone shop
    Check on YouTube how to use gevey, follow them you done

    • សំណាង
      ខែវិច្ឆិកា 27, 2011 ម៉ោង 12:30 ល្ងាច

      អរគុណបង ដារ៉ា ប៉ុន្តែញុំចង់បាន fully unlock ណាបង មិនមែន Gevey ព្រោះញុំកំពុងប្រើវាណា

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: