ទំព័រដើម > General > អីយ៉ា Android អាចមើលយូនីកូដខ្មែរស្រួលហើយតើ?

អីយ៉ា Android អាចមើលយូនីកូដខ្មែរស្រួលហើយតើ?

រូបភាពពី CAUG facebbok

(បើចង់មើលភាសារខ្មែរលើវេបសាយអាចប្រើ KHMUM BROWSER ដែលខ្ញុំដាក់បង្ហាញពីអត្ថបទមុន)

នេះបើតាមវាបសាយ ក្រុមខ្មែរ Android ជាពិសេសគឺប្អូនប្រុស ធីម ច័ន្ទ ឫទ្ធី បានបង្ហាញអោយដឹងថា យូនីកូដខ្មែរអាចដាក់បញ្ជូលលើ ANDROID OS បានហើយ នឹងអាចមើលបានយ៉ាឡូយទៀតផង ។ ហើយបើតាមអោយដឹងថា ប្អូននឹងធ្វើបទបង្ហាញ ជូនមើលកំសាន្តទៀតផង ។

យោបល់តាមរយះ ប្អូនវិចិត្រលើ facebook : “ស្អែកនេះបើអ្នកណាបានទៅស្ដាប់បងធីឡើងធ្វើបទបង្ហាញនោះ ពេលល្ងាចជប់លៀង គួរតែឧបត្ថម្ភខ្លះៗដល់លោក ធីម ច័ន្ទ ឫទ្ធី ដែលបានលះបង់កម្លាំងកាយចិត្តទាំងថ្ងៃយប់អាធ្រាត្រ ដើម្បីអភិវឌ្ឍន៍អក្សរខ្មែរឲ្យបានដើរលើទូរស័ព្ទ Android។ ហេហេហេ :D”

ដុច្នេះសូមបងប្អូនដែលប្រើ Android OS ហើយចង់បានភាសាខ្មែរ នឹង ក្តាចុចសូមកុំភ្លេចទៅ លើកទឹកចិត្ត នឹង ធ្វើតាមការនែនាំ ពីប្អូន ធីម ច័ន្ទ ឫទ្ធី ចុះ ។

ចំណាត់ក្រុម ៖General
  1. ខែតុលា 23, 2011 ម៉ោង 1:46 ព្រឹក

    ចុះ​បើ​នៅ​ដល់​ខេត្ត​សៀមរាប​ឯនេះ ធ្វើ​អាច​ទៅ​បាន​ទៅ! តើ​អាច​ចែកចាយ​បាន​ដែរ​ឬ​អត់? ចុះ​ត្រូវ​វិភាគទាន​ប៉ុន្មាន?

    • ខែតុលា 23, 2011 ម៉ោង 2:19 ព្រឹក

      ខ្ញុំមិនដឹងទេ គ្រាន់តែជួយចែកចាយដំណឹង ឯខ្ញុំនៅរាប់មឺនគីឡូឯនេះ សៀមរាបបែបជិតជាងទេ😀

  2. ខែតុលា 23, 2011 ម៉ោង 5:03 ព្រឹក

    សព្វថ្ងៃខ្ញុំប្រើ tablet Asus Transformer ហើយខ្ញុំចង់អោយវាប្រើការបានជាមួយនឹងយូនីកូដខ្មែរដែរ
    សូមជួយណែនាំ ពីវិធីប្រើផង អរគុណ

  3. ខែតុលា 23, 2011 ម៉ោង 10:43 ល្ងាច

    ខ្ញុំថាចាំមើលអ្នកមុនគេសាកសិន តែបើគ្រាន់តែមើលអក្សរខ្មែរយូនីកូដ​​ អាចដោឡូដ khmum.apk រួចinstall លើ tablet Asus Transformer អាចមើលអក្សរខ្មេរបានដោយងាយ

  4. ខែតុលា 24, 2011 ម៉ោង 3:03 ព្រឹក

    ញ៉ុម រស់នៅក្រុងកំពត​ ចង់ឧបត្ថម្ភដល់ លោក រិទ្ធី មិនដឹងតាមវិធីណាទេ! នៅកំពតសំបូរ ក្តាម ចង់វេ តាម អេស៊ីលីដា យ៉ាងម៉េចដែរ?
    ជួយប្រាប់ផង លោក ដារា …….

  5. Veasnakim81@gmail.com
    ខែតុលា 24, 2011 ម៉ោង 8:44 ព្រឹក

    សួស្តីបង តើមានវិធីអ្វីដែលអាច លប់រូប នៅក្នុង albums photo ក្នុង iphone បានទេ? អគុណច្រើនបង

  6. ខែតុលា 24, 2011 ម៉ោង 8:53 ព្រឹក

    ខ្ញុំ​មាន​ក្ដារចុច​របស់​ប៊ីឡាញ​ហើយ តែ​ដំឡើង​ក្នុង​ម៉ាស៊ីន​ខ្ញុំ​រួច វា​មិន​បង្ហាញ​រូបសញ្ញា​សោះ! ខ្ញុំ​ព្យាយាម​ចម្លង​ពុម្ព​អក្សរ​ចូល​ក៏​មិន​បាន​ទៀត! តើ​អាច​ប្រាប់​វិធី​ដល់​ខ្ញុំ​បាន​ទេ? ខ្ញុំ​ប្រើ​ទូរស័ព្ទ​ម៉ាក៖ Hauwei Google Ideos Android 2.2 ខ្ញុំ​ប្រើ Z4root ដើម្បី​ root ហើយ​ប្រើ AndroExplorer ដើម្បី​ចម្លង​ពុម្ព​អក្សរ​និង​ដំឡើង​កម្មវិធី 

    • ខែតុលា 24, 2011 ម៉ោង 8:43 ល្ងាច

      ខេមរបក្សី អាចសាកល្បងinstall Multiling keyboard ក្រោយពីបញ្ជូលហើយចុចលើ keyboard->Multiling keyboard ->setting សាកល្បងបញ្ជូល khmer (តែត្រូវតែមានខ្មែរយូនីកូដបញ្ជូលរួចហើយ ) ឬអាចសាកសួរប្អូន Tep sovichet លើwordpress
      តាមដឹងម៉ាកទុរស័ព្ទនឹងគេបញ្ជូលខ្មែរបានជោគជ័យហើយ

  7. ខែតុលា 24, 2011 ម៉ោង 12:35 ល្ងាច

    សួស្តី Veasnakim8​ ខ្ញុំអាចប្រាប់អ្នកពីរបៀបលុបរូបថតនៅក្នុងAlbums photo បាន។ដំបូងអ្នកចូលក្នុង cydia ហើយ install កម្មវិធីមួយឈ្មោះ iFile .បន្ទាប់មកអ្នកអាចចូលលុប
    វាបានហើយ។បើអ្នកឆ្ងល់អាច call មកសួរខ្ញុំបាន via:0884448888

  8. Veasna
    ខែតុលា 24, 2011 ម៉ោង 2:14 ល្ងាច

    ផារា អគុណច្រើនដែលបានបង្ហាញផ្លូវ សំណាងល្អ ណា

  9. ខែតុលា 24, 2011 ម៉ោង 3:07 ល្ងាច

    You too

  10. ខែតុលា 25, 2011 ម៉ោង 8:07 ព្រឹក

    ខ្ញុំ​អាច​ដំឡើង​បាន​ហើយ តែ​បញ្ហា​ត្រង់​ថា​វា​បង្ហាញ​ខ្មែរ​មិន​បាន​ល្អ ។ ពេល​ចុច​បញ្ចូល​ជើង វា​បែរជា​ចេញ​អក្សរ​អារ៉ាប់​ជំនួស​ជើង​អក្សរ​ខ្មែរ​ទៅ​វិញ! តើ​មាន​ដឹង​ពី​របៀប​ដោះស្រាយ​ដែរ​ទេ?

    • ខែតុលា 25, 2011 ម៉ោង 11:05 ល្ងាច

      ខ្ញុំអត់មានអាសេរីនឹងសោះ បើមានខ្ញុំចង់ដាក់សាកមើល ចំណែក galaxy tab ខ្ញុំមិនទាន់ហ៊ានទេខ្លាច គាំងចោល ។

  11. ខែតុលា 30, 2011 ម៉ោង 9:22 ព្រឹក

    សួស្តីបង! សូមបងបង្ហាញពីរបៀបតំឡើងយូនីកូដខ្មែរនៅលើទូរស័ព្ទ Samsung Galaxy S version 2.2 ដល់ប្អូនផង

    • ខែតុលា 30, 2011 ម៉ោង 11:52 ល្ងាច

      ខ្ញុំថាប្រើតែ khmum.pk install លើ Galaxys ជាកាស្រេចទៅហើយ មិនចាំបាច់ Hack ចូលលើ ទូរស័ព្ទកែ ស៊ីសតេម ស្រួលមិនស្រួល តៃហោងទូស័ព្ទ ។ តែបើថាចង់សាកអាចរកបានតាមអស័យដ្ឋាននេះ ៖
      http://it4ug.net/2011/10/26/congratulation-khmer-on-android/

      • ខែវិច្ឆិកា 6, 2011 ម៉ោង 9:21 ព្រឹក

        អរគុណច្រើន!

  12. ខែវិច្ឆិកា 7, 2011 ម៉ោង 3:47 ល្ងាច

    ខ្ញុំ​សុំ​បញ្ជាក់​លើ​ប្រភេទ​ទូរស័ព្ទ Galaxy S និង Galaxy S II បន្តិច​ថា ប្រភេទ​ទូរស័ទ្ទទាំង​ពីរ​នេះ​បើ​អ្នកប្រើ ROM ឃ្លាំង នឹង​មិន​អាច​ប្រើឯកសារ lib នោះ​បាន​ទេ ដាក់​ទៅ​ដឹង​តែ​គាំង​ស្ញេញ​ហ្មង។ ដូច្នេះ​ត្រូវ​តែ​រង់​ចាំ​បន្ត​ទៅ​មុខ​ទៀត។ ព្រោះ​ឥឡូវ​បង​ធី​កំពុង​រៀប​ចំ​បង្កើត​ឯកសារ lib សម្រាប់​បញ្ចូល​ក្នុង ROM ឃ្លាំង (Stock ROM) ហើយ។

    កុំ​ភ្លេច​ឧស្សាហ៍​តាម​ដាន៖ http://it4ug.net/ ផង ^_^

    ដោយ​ក្ដី​រាប់​អាន ពី​ខ្ញុំ,
    ទេព សុវិចិត្រ!

  13. Lg
    ខែវិច្ឆិកា 16, 2011 ម៉ោង 10:42 ព្រឹក

    តើ khmum អាចមើលអក្សរខ្មែរនៅលើ Android បានមែន រឺក៏គ្រាន់តែអាចមើល web side khmer បានប៉ុន្នោះទេ។សូមជួយបញ្ជាក់ផង។អគុណ

  14. ខែ​ឧសភា 10, 2016 ម៉ោង 3:42 ល្ងាច

    បងចុះប្រភេទLG F100Lដំឡើងភាសាខ្មែរយ៉ាងម៉េច

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: