ទំព័រដើម > General > អីយ៉ា! Samsung ចេញទូរស័ព្ឋយក្ស 5.3 អ៊ីង ម៉ាក Galaxy Note

អីយ៉ា! Samsung ចេញទូរស័ព្ឋយក្ស 5.3 អ៊ីង ម៉ាក Galaxy Note

ប្រភពពី៖ http://blog.gsmarena.com

ក្រុមហ៊ុនសាំសុងពិតជា រហ័សមែន ក្នុងការបញ្ជេញ ផលិតផល ទូរស៍ព្ទរបស់ខ្លួន គិតមើលថា សាំសុង Galaxy s2 មិនទាន់បានលក់ស្រួលបួលផង ស្រាប់ថ្មីៗនេះបាន ចេញលក់នៅ ផលិតផលទូរស័ព្ទថ្មី មួយទៀត ដែលឥតមាននណាដូច គឺ  Galaxy Note អ្វីដែលសំខាន់នោះគឺថា Galaxy Note ប្រើប្រាស់ ទំហំ អេក្រង់ រហូតដល់ទៅ ៥,៣ អ៊ីង ដែលជាប្រភេទ HD  SuperAMOLED (1280 x 800 )ល្បឿនក័លឿនដែរ គឺប្រើ CPU ទំហំ  1.4 GHz dual-core Exynos processor នឹងអាចប្រើ 4G, HSPA+ . ទំហំកាមេរ៉ា​ខាងមុខ ៨មេហ្កា នឹង ខាងមុខ ២ មេហ្កាភីកសែល វីដឹអូអាចថតជា​ 1080 HD.

ចំណាត់ក្រុម ៖General
  1. Phanith
    ខែកញ្ញា 2, 2011 ម៉ោង 11:12 ល្ងាច

    សួស្តី ខ្ញុំមានបញ្ហាមួយចង់ឲ្យជួយ។​ យប់មិញ ខ្ញុំបានDownload កម្មវិធី​ LG Mobile Support Tool ហើយបញ្ចូលវាក្នុងកំព្យូទ័រ។ ពេលភ្ជាប់ទូរស័ព្ទ LG P990 របស់ខ្ញុំ វាយឲ្យ​Update Sotfware ព្រោះ​តែធុញនឹងAndroid 2.2 ក៏ចុចUpdate។​ ពេលនេះកុនហើយទូរស័ព្ទគាំងស្តូក នៅតែ S/W Upgrade Please wait while upgrading…។​ ព្យាយាមស្រាវជ្រាវមួយយប់ នៅតែគាំងស្តូកដដែល មិនដឹងធ្វើ​ម៉េចទេពេលនេះ មានតែរកជំនួយ ក្រែងអាចជួយបាន។ តើបងប្អូនណាដឹងថាត្រូវដោះស្រាយយ៉ាង​ម៉េចទេ?​ សូមជួយប្រាប់ផង​ សូមអរគុណ​។

  2. ខែកញ្ញា 2, 2011 ម៉ោង 11:42 ល្ងាច

    (បើនៅធានាពីក្រុមហ៊ុនឆាប់យកទៅអោយគេដូរថ្មីភ្លាម) តែហួសមានតែវិធីខាងក្រោម (ខូចមិនធានាទេ😀 អត់ដែលប្រើ LG ផង តែអាម៉ាកនឹងឡូយណាស់តើ)
    សាកខាងក្រោម៖ ទីមួយ ដោនឡូដ file firmware 2.2(original firmware) តាមប្រភេទ ប្រទេស​LG P990 តាមLink ទី១
    បន្ទាប់មកសាក flash តាមរយះ SmartFlash P990 អាចរកបានតាម linkទី២ ខាងក្រោម៖
    ជួយប្រាប់ផងបើបានមិនបាន៖
    http://forum.xda-developers.com/showthread.php?t=1035041
    http://forum.xda-developers.com/showthread.php?t=1008070
    របៀប flash (http://www.lg-phones.org/how-to-flash-lg-optimus-2x.html)

  3. Phanith
    ខែកញ្ញា 3, 2011 ម៉ោង 6:29 ព្រឹក

    អរគុណហើយ។ មិនដឹងដូរយ៉ាងម៉េច​ បើទិញនៅស្រុកខ្មែរ ហើយពេលនេះនៅអូស្រ្តាលី ដល់ពាក់​កណ្តាលឆ្នាំ២០១៣ បានទៅវិញ។ ចាំសាកមើលសិនមើល​ ហើយខ្ញុំប្រាប់វិញបាន ឬមិនបាន។

  4. Phanith
    ខែកញ្ញា 3, 2011 ម៉ោង 8:39 ព្រឹក

    សួស្តីសំឡាញ់!!! អរគុណច្រើនណាស់។ ខ្ញុំបានធ្វើតាមវិធីសំឡាញ់ប្រាប់ ពេលនេះទូរស័ព្ទអាចប្រើ​បានហើយ (Successfully restored)។ អរគុណម្តងទៀត

  5. ខែកញ្ញា 3, 2011 ម៉ោង 12:03 ល្ងាច

    សួរស្តីបង! ចុះតំលៃវិញប៉ុន្នានដែរបង? 

  6. ខែកញ្ញា 3, 2011 ម៉ោង 1:09 ល្ងាច

    មិនទាន់កំណត់តំលៃទេ

  7. Phanith
    ខែកញ្ញា 4, 2011 ម៉ោង 6:02 ព្រឹក

    ហាហាហា!!!

  8. Phanith
    ខែកញ្ញា 4, 2011 ម៉ោង 6:06 ព្រឹក

    ខ្ញុំរំភើបពេកនឹងណា ព្រោះចង់ទិញ អាយផេត ២ ប្រើនឹងគេ តែបើខូចទូរស័ព្ទមួយទិញជិត​៥០០ដូល្លារ​ ហើយត្រូវទិញមួយទៀត មានលុយណាទិញអាយផេត។ ដឹងទេថ្ងៃណា អាយផេត៣ ចេញលក់

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: