ទំព័រដើម > Uncategorized > ជំនាន់របស់ ANDROID SYSTEM

ជំនាន់របស់ ANDROID SYSTEM

ជាទូទៅទូរស័ព្ទដែលចេញអោយប្រើប្រាស់លើពិភពលោកយើងនេះ គឺត្រូវបានបញ្ជូលនូវ ប្រព័ន្ឋដំណើរការ (Operation System ) ផ្សេងៗពីគ្នា ហើយទូរស័ព្ទដែលចេញសេរីចុងក្រោយទំនើបៗ គឺត្រូវបានដាក់បញ្ជូលប្រព័ន្ឋដំណើរការ សេរីចុងក្រោយបំផុតដែរ រហូតមកដល់ពេលនេះគែឃើញមាន ប្រព័ន្ឋដំណើរការ ច្រើនបែបដូចជា៖

  • iOS ដែលជាផលិតផលរបស់ក្រុមហ៊ុន Apple នឹង Foxconn ដែលបានដាក់អោយប្រើលើ iphone ipod ipad appltv
  • Windows Phone ដែលជាផលិតផលរបស់ក្រុមហ៊ុន Microsofត
  • Android ដែលជាផលិតផលរបស់ក្រុមហ៊ុន Google Inc
  • RIM OS ដែលជាផលិតផលរបស់ក្រុមហ៊ុន BlackBerry
  • webOS ដែលជាផលិតផលរបស់ក្រុមហ៊ុន HP
  • Symbian OS ដែលជាផលិតផលរបស់ក្រុមហ៊ុនSymbian Foundation

ក្រៅពីនេះយើងមាន ប្រព័ន្ឋដំណើរការផ្សេងៗទៀតដែលមិនសូវឃើញប្រើញឹកញាប់ដូចជា៖ Maemo, meego, bada…

ខាងក្រោមនេះខ្ញុំនឹងនិយាយអំពីប្រវត្តិដំណើរការ​ Android

និយាយពីទូរស័ព្ទដែលប្រើប្រព័ន្ឋ អេនដ្រោដខ្ញុំធ្លាប់ប្រើដំបូង នៅពេលដាក់ចេញអោយប្រើ លើ ទូរស៍ព្ទ HTC កាលនោះមានឈ្មោះថា​ HTC G1 ដែលគេដាក់អោយប្រើជាផ្លូវការ នៅ ថ្ងៃទី​២៣កញ្ញា២០០៨ ។

1 . Android ចេញដំបូងគឺ version 1.00 ដែលមានឈ្មោះថា BETA

ប្រភព៖ http://st2.gsmarena.com (ទូរស័ព្ទប្រើ android តំបូង ១.០)

រហូតដល់ដំណាក់កាលបន្តរបន្ទាប់ដែលមាន វើសិន 1.1 នឹងរហូតដល់​ 1.5 ទើបចេញទូរស័ព្ទមួយទៀតដែលមានឈ្មោះថា Cup cake វើសិន

ប្រភព៖ http://upload.wikimedia.org (ទូរស័ព្ទប្រើ ១.៥ cupcake)

បន្ទាប់មក មានការ Update ទៅ ១.៦ ដែលមានឈ្មោះជាផ្លូវការថា ដូណាត់

 2. ដំណាក់កាល ២.x ជាដំណាក់កាលដែលមានឈ្មោះថា​ Eclair ដែលរួមមាន ២.០.១ នឹង​ ២.១

ប្រភពពី៖ http://st2.gsmarena.com/(ទូរស័ព្ទប្រើ ២.១ Eclair)

ចូលដំណាក់កាលវើសិន ២.២ ដែលជាវើសិនប្រើច្រើនជាងគេបង្អស់ប្រហែល៥៥ភាគរយនៃ OS Android ដែលមានឈ្មោះថា៖ FROYO

ប្រភពពី៖ http://st2.gsmarena.com/ (ទូរស័ព្ទប្រើប្រព័ន្ឋ FROYO 2.2)

ចូលដំណាក់កាលដែល ជាដំណាក់កាលចុងក្រោយរបស់ Android OS លើ ទូរស័ព្ទ គឺ 2.3.x ជិងកាប្រេត (Gingerbread) ដែលអភិវឌ្ឈន៍ ពី FROYO បង្កើននូវសមត្តភាពទាំង hardware នឹង software ទាំងល្បឿន ទាំង ផ្ទៃរូបភាព ពោលគឺថា ល្បឿនលឿនជាងមុន រូបភាពស្រស់ស្អាតជាងមុន ប្រើបានច្រើនយ៉ាង ។ល។​

ប្រភពពី៖ http://st2.gsmarena.com (ទូរស័ព្ទប្រើ 2.3 Gingerbread)

3  ចូលដំនាក់កាលទីបីគឺជា version របស់ Android 3.x.x ដែលមានឈ្មោះថា 3.x Honeycomb ដែលអភិវឌ្ឈន៍ជាចំបងលើ បន្ទះចុចអេឡិចត្រូនិច (Tablet) ដូចដឹងស្រាប់ហើយ បន្ទះចុចអេឡិចត្រូនិច គឺតំរូវការ Graphic ធំ ស្អាត ល្បឿនបញ្ជាលឿន ទាមទារ CPU ធំដំណើរការលើ MEDIA ទាំង video នឹង Audio កាមេរ៉ា ។ល។ ដូច្នេះវើសិន Honeycomb ជាវើសិនចុងក្រោយ ដែលមានការអភិវឌ្ឈន៍ដល់កំពូល របស់ Android វើសិន ។

ប្រភព៖ http://www.gadgetfolder.com (បន្ទះចុចអេឡិចត្រូនិចដែលប្រើ 3.1 honeycom)

4. ជាដំណាក់នូវក្នុងការសាកល្បងនូវឡើយ ដែលមានវើសិន 4.x.x ត្រូវបានគេហៅឈ្មោះថា Ice Cream Sandwich

ចំណាត់ក្រុម ៖Uncategorized
  1. ខែសីហា 19, 2011 ម៉ោង 1:55 ព្រឹក

    ចាប់​តាំង​ពី cup cake មក, ឈ្មោះ​ជំនាន់​របស់ Android សុទ្ធ​តែ​ជាឈ្មោះ​នំ​ផ្អែម​តែ​ទាំងអស់​តែម្តង​ហើយ!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: