ទំព័រដើម > General > Street fighter 4 លើ IOS

Street fighter 4 លើ IOS

ប្រភព៖ http://iphonetoolbox.com

តើអ្នកចំណូលចិត្តលេង ហ្គេមប្រភេទប្រយុទ្ឋ ដែរឺទេ?​ សំរាប់ខ្ញុំមិនមានពេលសំរាប់លេងទេ តែកាលនៅជំទង់ ហ្គេមដែលខ្ញុំពេញចិត្តជាគឺ Streetfigter ហើយតួអង្គដែលពេញចិត្តគឺអាមេរិចកាំង សក់ច្រូង រឺ ryu ។ ឥលូវនេអយើងបែមកមើល លើ IOS វិញម្តងដែលមានដូចជា iphone ipad ipod ..

អ្នកអាច​បញ្ជូលដោយមិនអស់តំលៃម៉ារៀលតាមរយះ (installous 4 មើលរបៀបបញ្ជូល Installous 4)

ចុចលើ insatllous 4 សូមចុច search ហើយពាក្យ street fighter បន្ទាប់មកចុចលើ  street fighter ៤ នឹងជ្រើសរើសវេបសាយដោនឡូដ ក្រោយពីចប់ ចុច install ជាកាស្រេច។

លក្ខណះពិសេសគឺអាចលេងវ៉ៃជាមួយគ្នា តាមរយះ ប្លូតធូ ដោយជ្រើសរើស bluetooth Versus បន្ទាប់មកចុចលើ begin matching (កុំភ្លេចបើកប្លូធូលើទូរស័ព្ទទាំងពីផង)

 

មើលរបៀបលេងលើវិដេអូ៖

ចំណាត់ក្រុម ៖General
  1. ហនុមាន
    ខែកក្កដា 26, 2011 ម៉ោង 3:05 ព្រឹក

    បានតែ iPhone នឹង iPodTouch ចំណែក iPad 1/2 ស្គ្រីន តូច ណាស់ ។

  2. ខែកក្កដា 26, 2011 ម៉ោង 3:26 ព្រឹក

    ចុចលើ 2x ទៅធំហើយខ្ញុំលេងលើ Ipad2 រាល់ថ្ងៃ😀

    • ហនុមាន
      ខែកក្កដា 26, 2011 ម៉ោង 11:49 ព្រឹក

      ចុចបានតែ Graphic អន់ពេក : D

  3. ខែកក្កដា 26, 2011 ម៉ោង 8:27 ល្ងាច

    បើល្បងចំនាយតែម៉ាដុល្លា ទិញនៅក្នុង cydia HD display ល្បងអាចប្រើ ពេញអេក្រង់ជារូប HD

    • ហនុមាន
      ខែកក្កដា 27, 2011 ម៉ោង 12:00 ព្រឹក

      ព្រោះតែអត់ចង់ចំណាយលុយហ្នឹងហើយបានរអ៊ូហ្នឹង បាទ !😀

  4. ខែសីហា 1, 2011 ម៉ោង 9:24 ព្រឹក

    អីក៍កំរិះម្លេះ បងហនុមាន ?.. ចាំខ្ញុំចេញលុយឱយ ហេសហេ.. សួស្តី ពីទឹកដី ឡាស្វេហ្កាស ដល់ម្ចាស់ផ្ទះ និងបងហនុមាន ឥឡូវម៉ោង 2 ជាងហើយ មនុស្សនៅដើររវើកហ្មង !!.. ជាពិសេសម្តុំល្បែង មានមនុស្សត្រៀបត្រា មិនចេះងងុយគេងឡើយ .. មើលទៅដូចជាភពថ្មី ចម្លែក សប្បាយភ្នែកម្យ៉ាងដែរ !.. សុខសប្បាយជាទេ ?. ទឹកដីអាមេរិចគេនេះ មានអាកាសធាតុ ខុសគ្នាឆ្ងាយណាស់ ពីតំបន់មួយ ទៅតំបន់មួយ .. ព្រឹកមិញនៅ សាន់ហ្វ្រាន់សិះស្កូ ត្រជាក់ ពេលល្ងាច មកដល់ឡាស្វេហ្កាស ក្តៅហែងហ្មង !.. អរគុណ ។

    • ហនុមាន
      ខែសីហា 1, 2011 ម៉ោង 9:32 ល្ងាច

      សូមស្វាគមន៍ មកដល់ទឹកដី ដ៏មហាសែនត្រជាក់ ក្តៅ រងារ ចង់រួញតាហ្មង ? សុំទោសអត់បានចូលផ្ទះរ៉េ ប៉ុន្មានងៃហ្នឹង មេចទៅស្រុកវិញងៃណាដែរ? ស្តាយដែរ បើនៅជិត ខ្ញុំបាវហាំហ្គើមួយបាត់ហើយ ! ស្លាប់នៅ ឡាសវេហ្គាស់ អ្នកដេកនោះនោះ ដេកស្ងាត់ៗអោយគេខ្វះយកលុយអត់ទៅអីហ្នឹង? ហើយមានលេងដែរ ឈ្នះអស់ប៉ុន្មានដែរ ? ខ្ញុំអត់ចេះលេងរ៉េ បើទៅម្តងៗ មកវិញឈឺតាហ្មង ព្រោះពុលក្លិនបារី នឹង ពុលក្លៀកមនុស្សច្រើនពេក ! សូមស្វាគមន៍ មកទឹកដី សេដ្ឋីមហាសែនក្រ !😀

    • ខែសីហា 2, 2011 ម៉ោង 1:18 ព្រឹក

      ខ្ញុំទៅវិញ ថ្ងៃសុក្រនេះហើយ ។ ចិត្តបានណាស់ ប៉ាវក្តាមស្ងោរអីទៅ គ្រាន់បានឆ្ងាញ់មាត់ខ្លះ !. ក្តាមនៅសាន់ហ្វ្រាន់ពិតជាឆ្ងាញ់មែន !.. ចំណីអាគាំង មិនមែនចំណូលចិត្តខ្ញុំទេ !.. នៅឡាស្វេហ្កាស គេគេងថ្ងៃ សំចៃទុកយប់ ដើរមើលសូវប្លែកៗ សប្បាយភ្នែកម្យ៉ាងដែរ ។ ខ្ញុំចូលចិត្តមើលសូវទឹករាំ មើលស្រីស្អាតៗរាំ បោះខ្សែកឱយ .. ។ ថ្ងៃនេះដើរទិញឥវ៉ាន់នៅ Caesars Palace… មានសូវលេងទាំងថ្ងៃដែរ មានហាងលក់ឥវ៉ាន់ល្អៗ ។ ទីណាក៍មានកាស៊ីណូដែរ.. ឱយលេងមេចទៅ .. គ្រាន់តែឈ្លក់ផ្សែងបារី ស្ទើរក្ស័យមរណា នៅឡាស្វេហ្កាសហ្នឹងទៅហើយនោះ .. ឆ្នោតខ្ញុំមិនដែលលេងផង ទៅលេងជាមួយម៉ាស៊ីន មេចឈ្នះបានទៅ ?… ហេសហេ.. រីករាយសំរាប់ការស្វាគមន៍ ..បងប្រុសខ្ញុំគាត់យកច្បាប់ឈប់ ពីរអាទិត្យ នាំដើរកំសាន្ត បានទៅហូលីវូត និង សាន់ហ្វ្រាន់សិះស្កូ រួចហើយ ។ ឯឌីស្នីឡាន់មិនដឹងជាបានទៅឬអត់ ព្រោះដូចជាដើរហត់គួរសមដែរ ប្រហែលត្រូវឆ្លៀតទៅដែរ.. អាកាសធាតុនៅឡិចវូត ល្មមមិនក្តៅ ដូចឡាស្វេហ្កាស ។ ហេតុអ្វី បានជាបងប្រុសហុមាន ថា៖ ទឹកដីសេដ្ឋីមហាសែនក្រទៅវិញ ?.. បើខ្ញុំឃើញទីនេះ ភាគច្រើនប្រើឡានធំៗ ណាស់ !.. ជាពិសេសសំបូរឡានអត់ដំបូលកន្ទុយ ដូចបងប្រុស !.. បងខ្ញុំប្រាប់ថាឡានប្រភេទហ្នឹង ខ្លាំង ហើយមាំល្អ .. មានឱកាសចាំខ្ញុំបញ្ចូលរូបភាពជូនមើលកំសាន្ត តាមបណ្តារខេត្តមួយចំនួន .. អរគុណ ជំរាបលា ។

    • ហនុមាន
      ខែសីហា 2, 2011 ម៉ោង 2:01 ព្រឹក

      ទៅវិញថ្ងៃសុក្រនេះ មេចរហ័សម្លេះ ? ប្រញាប់ចូលធ្វើការមែនរ៉េ ? និយាយពីរឿងក្តាម ខ្ញុំលេខមួយខាង ឆាក្តាម នៅស្រុកអាមេរិកអត់មានអ្នកណាញាំក្តាមស្ងោមើលតែស្រុកខ្មែរអាមេចរ៉េ ? បាទទិក្រុងនោះសំរាប់តែ ពួកអ្នកសប្បាយ ម្នាក់ៗនៅស្រុកនេះគេចង់តែទៅលេងនៅទីនោះ ល្បែងលេថអស់រាប់លាន មកផ្ទះវិញនៅទីធ្វើខ្ញុំគេអាដែល ខ្ញុំអត់លេងចូលេងរ៉េ បើមិនមានអាហើយរ៉ៅ សុខចិត្តម៉ាមាត់ម៉ាករ​លិតធុងស្កដេកហើយ បាទ ! ។ ក្រមែនត់ អាពយកមានឡានធមៗហ្នឹង សុទ្ធតែឡានជំពាក់គេហ្នឹង ? ជួនហេងអត់លុយបង់ គេអូសយកទាំងយប់ហ្នឹង ! បាទ សូមអញ្ជើញអោយបានសុខសប្បាយតាមផ្លូវ យ៉ាងមិចៗកុំភ្លេច ហេឡូ ដាក់ខ្ញុំផង ពេលជិះយន្តហោះ កាត់ទីក្រុងខ្ញុំ ។ WDC វាសិុងតុន ឌីស៊ី កន្លែង ពត៌មានទូរស័ព្ទនៅហ្នឹងណា បើបានទៅដើររកមើលគាត់ផង ក្រែងលោគាត់ជួយដោះលេចទូរស័ព្ទ ជូន បាទ !😀

      • ខែសីហា 2, 2011 ម៉ោង 10:39 ព្រឹក

        ប្រញាប់ទៅឈប់ សំរាកនៅស្វីសឱយស៊ាំម៉ោងវិញនោះអី !.. ថ្ងៃច័ន្ទនឹងធ្វើការដូចដើម សល់បីអាទិត្យចាំគិតយកឈប់ ក្រោយទៀត ។ បើពូកែឆាក្តាមចឹង ចាំខ្ញុំទិញឱយឆា ចង់ភ្លក្សស្នាដៃ ដែរតើ !.. ហ្អេ៎.. គួរតែប្រាប់ក្បួនវិញមក ខ្ញុំចង់ដឹងណាស់ !.. យល់ព្រមទៅណា ណា ណា…បងហនុមាន ចិត្តទូលាយសឹងអី !. ល្ងាចនេះបានទៅមើលសូវ ល្អៗ ច្រើន .. ទឹករាំ មើលដល់ទៅ បីដង .. ដើរញ៉ាំ ដើរថត ទាំងជិះថតផងដែរ ចង់ទ្រោមខ្លួនហើយ.. អរគុណសំរាប់ដំណឹងតប និងសូមជូនពរសុខភាពល្អ បញ្ញាវៀងវៃ ជោគជ័យរាល់ក្តីបំណង ។ ជំរាបលា .. បាយ,, អូហ៎,, ម្ចាស់ផ្ទះ ចេញកាត VIP ហើយ .. ចេញចូលតាមសប្បាយ ហេសហេ..

  5. la
    ខែសីហា 1, 2011 ម៉ោង 9:58 ព្រឹក

    ស្វគមន៍​មកដល់ទឹកដីអាគាំង នៅឆ្ងាយណាស់ពីរដ្ឋខ្ញុំ WDC

    • ខែសីហា 2, 2011 ម៉ោង 1:22 ព្រឹក

      ជំរាបសួរ ឡា , អរគុណសំរាប់ការស្វាគមន៍.. WDC ហ្នឹងជារដ្ឋអ្វីដែរ ?. ខ្ញុំអត់ដឹងទេ .. មិនប្រាប់ក៍បាន .. ទោះជាយ៉ាងណា ក៍សូមសរសើរ សំរាប់ការរាប់អានខ្មែរគ្នាឯង លើទឹកដីនៃប្រទេស អាមេរិចកាំង . ជំរាបលា ។

  6. ខែសីហា 2, 2011 ម៉ោង 9:23 ល្ងាច

    សូមស្ងាត់មួយរយះកំពុងតែ hack galaxy tab តែប្រហែលជាចេតហើយ Galaxy tab នឹង ព្រោះវា លប់ ដាក់ៗៗៗ ចង់ឆេះទៅហើយ

  7. ខែសីហា 4, 2011 ម៉ោង 9:38 ព្រឹក

    ឥឡូវ​ឃើញ​ចេញ King Of Fighter XIII ទៀត, មិន​ទាន់​បាន​ដោន​មក​សាក​ទេ តែ​លេង​នៅ​ហ្គេមទូរ នៅសូរិយា, អ៊ែម!!! សុំ​សួរ​មួយ, Street Fighter IV volt ហើយ​និង​សេរី​នេះ ខុស​គ្នា​ដូចម្តេចខ្លះ?

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: