ទំព័រដើម > General > អូនឹងជាIPHONE5? មិនយូទេខែសីហានឹងអាចឃើញហើយ

អូនឹងជាIPHONE5? មិនយូទេខែសីហានឹងអាចឃើញហើយ

នេះជារូបភាពដែលគេបង្ហាញថា នឹងជា iphone5 បើប្រៀធៀបនឹង iphone 4 គេគិតថា នឹងស្រាលជាងមុន ធំជាងមុន លឿនជាងមុន នឹង កាមេរ៉ា​ ច្បាស់ជាងងមុន (បើអីចឹងគិតម៉េច Iphone 4 ខ្ញុំ?)

ប្រភពពី៖ http://www.iphonehacks.com

ចំណាត់ក្រុម ៖General
  1. ខែកក្កដា 11, 2011 ម៉ោង 4:01 ព្រឹក

    ឡៃឡុងថោកៗអោយខ្ញុំមក ៕

  2. ហនុមាន
    ខែកក្កដា 11, 2011 ម៉ោង 9:08 ល្ងាច

    មិនបាច់ទិញរ៉េ អា ៥ នោះ អា ៥ ចេញ បាន ៤ ខែ អា៦ ចេញ បន្តទៀត អានេះជាវប្បធម៌បោកប្រាស់ របស់ Apple មិនដែលសង្កេតឃើញទេអីហ្នឹង ?

  3. ខែកក្កដា 11, 2011 ម៉ោង 10:05 ល្ងាច

    ហេសហេ.. បងហនុមាន !. អញ្ចឹងឱយខ្ញុំធ្វើមេចវិញដែរទៅ បើទើបទិញ អូន ៤ ពណ៌សរួចហើយថ្មីៗហ្នឹង ?. ( អត់ហ៊ាននិយាយ ‹‹ អា ៤ ›› ដូចបងហនុមានទេ .. ហេសហេ..ក្រែងគេថាអត់មានសុជីវធម៌ ទុកឱយប្រុសៗប្រើចុះ !.. )

    ចំណែក អូន ៥ ចាំឆ្នាំក្រោយហើយមើលទៅ ឥឡូវយកលុយដើរលេងសិន !..ហាហា..
    មែនហើយ បងហនុមាន វប្បធម៌បោកប្រាស ប៉ះចំខ្ញុំហ្នឹងហ្មង !..
    ជាមនុស្សសម្ភារៈនិយម !.. ហេសហេ..

    http://www.khmercity.net/photo/1757607:Photo:1601660?context=user

    ចង់ដេញតាម លោកពត៌មានទូរស័ព្ទដែរ តែមិនដឹងថា អាចទៅរួចដែរអត់ !..
    ហេសហេ..និយាយលេងទេណា៎.. សូមទោស !.

    • ហនុមាន
      ខែកក្កដា 11, 2011 ម៉ោង 10:19 ល្ងាច

      ហើយមកពួននៅទីនេះពីកាលណាហ្នឹង ? បាទ បើហៅ បង ៥ អូន ៥ វា មិនសម ព្រោះ វា អត់ចេះ និយាយតមកវិញ អាចឹងបានជាខ្ញុំហៅ អា ៗ ហ្នឹង ។ មិនមែនមើលងាយវា រ៉េ គឺហៅថា វាៗ ចំតាហ្មង !😀 ចុងភៅ ចំណានអើយ មិនបាច់តាមប្អូនពត៌មានទូរស័ព្ទរ៉េ គ្រាន់តែ ទូរស័ព្ទ មាន បួនគ្រឿង គ្រាន់អាអត់សេវា ៣ គ្រឿង ទុកផ្ញើរប្អូនៗនៅ ស្រុកខ្មែរ ទុកអោយវាប្រើគ្រាន់ទៅ ឃ្វាលគោ ( និយាយកំសាន្តរ៉េ ប្អូនទូរស័ព្ទ ព្រោះបងដឹងចិត្តប្អូន !😀 ) ស្លាប់ហើយ បើមិនប្រើរ៉េ ផ្ញើរអោយខ្ញុំមក ទុកគ្រាន់កាន់បង្អួតស្រីៗ តែ តាមពិត អត់សេវ៉ាស្មោះ ! ហាស់ ហាស់ ហាស់ ហាស់ ឡូយអត់ទាស់ !

      • ខែកក្កដា 13, 2011 ម៉ោង 9:17 ព្រឹក

        បងហនុមាន !.. ខ្ញុំមកសង្ងំលួចរៀនសូត្រតាមម្ចាស់ប្លក
        នៅទីនេះហ្នឹងណា៎ !.. ហេសហេ.. ចង់បានយកទៅបង្អួត
        ស្រីៗ មិនថ្វីទេ តែក្រែងគេខ្វៃ ដណ្តើម អូន ៤ ( iphone 4)
        ទៅ ច្បាស់ជាយ៉ាប់ជាង.. ចេះក្បួនការពារខ្លួនហើយឬនៅ
        បងប្រុស ?. នៅអាគាំង ល្បីថាមានអ្នកឆក់របស់សាហាវ
        ដែរតើ !.. សូមទោស និយាយលេងទេ សុខសប្បាយថ្ងៃ
        ឈប់សំរាកណាបងហនុមាន .. ហេសហេ.. មិនដឹងថ្ងៃណាឈប់សំរាកពិតប្រាកដនោះទេ
        បើធ្វើការអត់សៅរ៍ អត់អាទិត្យបែបនេះនោះ !..

      • ហនុមាន
        ខែកក្កដា 13, 2011 ម៉ោង 1:16 ល្ងាច

        ពិតណាស់ ស្រុកឆ្កួតនេះធ្វើការអត់ទៀតរ៉េ ព្រោះខ្មែរជាជនជាតិមិនខ្ជិល ស្រអូសដូចពពួកសាសន៍ដ៏ទៃ អាចឹងបានជាខំហ្នឹង បើមិនខំ បានអ្នកណាចិញ្ចឹម ចំណាស់នេះទៅហើយហ្នឹង ? ស្លាប់ហើយ អោយតែស្រីៗចាប់ មិនអីរ៉េ ខ្លាចតែ ខ្ទើយៗ ចាប់អាហ្នឹង បានបារម្ភ😀 និយាយលេងរ៉េ ។​ អរគុណបានចូលលេង

    • ខែកក្កដា 12, 2011 ម៉ោង 12:09 ព្រឹក

      បញ្ចូលអក្សរខ្មែរបាននៅ? បើនៅ អោយសោហ៊ុយមកបញ្ជូល អោយទទេរ អាចសសេរ ប្លុកជាភាសាខ្មែរ ភ្លាមៗ មិនតែប៉ុណ្ណោះ ថែមfree អោយកម្មវិធី save យូធូប ទុកមើលថ្ងៃក្រោយពេលអត់ សេវ៉ាអ៊ិនធើណិត ។
      ថាលេងទេគ្នាឯង មិនចេះយកថ្លៃឡើយ ថែមជួយបង្រៀនថែមទៀតទុកធ្វើខ្លួនឯងថ្ងៃក្រោយ
      សូមតែបបរ ចែដូវដាក់ខ្ទេះដូងអោយច្រើនបន្តិចជាការស្រេច

      • ខែកក្កដា 13, 2011 ម៉ោង 10:22 ព្រឹក

        បញ្ចូលអក្សរខ្មែរឯណា បើមិនទាន់សាកភ្លើងផងហ្នឹង !..
        ខ្ញុំគិតថា ទិញនៅស្វីសប្រសើរជាង ព្រោះមានធានារ៉ាប់រង
        នៅក្បែរ ក្រែងដៃរពឹស ឆ្ងល់ច្រើន នាំខូច ងាយរកជាង !..

        ចិត្តល្អណាស់ !..អរគុណ.. ហេសហេ.. អញ្ចឹងប្រាប់ទាំងកំប្លេមក
        កុំឱយខ្ញុំពិបាកចុចរៀវរកគ្រប់ទីកន្លែង ស្ទើររាយប៉ាយ
        របស់របរ ក្នុងផ្ទះនេះទៅហើយ !.. ហេសហេ..

        ចំណែកបបរចែដូវ ចាំខ្ញុំផ្ញើជូន ..

        និយាយចឹង ខ្ញុំទិញកាត iTunes សំរាប់ទិញចម្រៀង
        តាមនោះ ព្រោះឮពិរោះជាងយកទទេរៗ..បើចាក់
        ស្តាប់តាម Compact speakers for iPod/ iPhone.

        អាចចូលមើលតាមដំណភ្ជាប់ដូចមុនខាងលើបាន ខ្ញុំទើបបន្ថែបចូល។

        អរគុណ

      • ខែកក្កដា 13, 2011 ម៉ោង 7:43 ល្ងាច

        ចាំពេលណាសាកថ្មរួចរាល់ចាំសួមកចុះ រឺក៍អាចសួរល្បងហនុមានក៍បានដែរ

      • ហនុមាន
        ខែកក្កដា 13, 2011 ម៉ោង 1:31 ល្ងាច

        មេចថាប្រសើរស្មានតែនៅអាមេរិចអត់ជាងជួសជុលអីហ្នឹង​? ស្លាប់ហើយ ចាំបាច់ទិញកាតអី ចង់ស្តាំចម្រៀងខ្មែរពិរោះៗ អាចទៅលេងផ្ទះ មិត្តភ័ក្រ នៅ http://vannchamroeun.wordpress.com/ គាត់មានចម្រៀងចាស់ៗ ពិរោះៗ ស្តាប់ហើយពិរោះ ចង៉អាលួយថ្លើមក៏មាន ចំណែកបទថ្មីៗ ក៏ មានដែរ ចង់បទ អារបៀបញាក់កន្ត្រាក ដួលបះជើង របួតខោចែវក៏ មានដែរ😀 អាចេះចុះ កាតផ្ញើអោយខ្ញុំបានរ៉េ ? ហាស់ ហាស់ និយាយលេងរ៉េ អត់ចង់បានអីរ៉េ ខ្ជិលស្តាប់ណាស់ចម្រៀងថ្មីៗ

      • ខែកក្កដា 14, 2011 ម៉ោង 10:29 ល្ងាច

        បើឱយខ្ញុំសួរ បងហនុមាន ក៍បានដែរ តែហ្អេ៎ គិតផ្ញើ អូន ៤ ពណ៍ស ហ្នឹង ទៅគាត់ឱយដាក់កម្មវិធី ទាំងនោះតាហ្មង.. រួចរាល់ផ្ញើត្រឡប់មកខ្ញុំវិញ !.. មនុស្សចិត្តល្អដូចគាត់ ប្រហែលមិនលេងបំបាត់នោះទេ.. ហេសហេ.. ខ្ញុំមើលឃើញដល់ពោះវៀនឯណោះ !.. ហាសហា..

        អរគុណ បងហនុមាន សំរាប់ដំណភ្ជាប់ប្លកសម្រៀង..

        ខ្ញុំពិតជាចូលចិត្តស្តាប់មែន !.. Compact speakers
        របស់ខ្ញុំអាចយកទៅព្រៃ ឬទៅពិនិក ចាក់ស្តាប់បាន
        ១០ ម៉ោងដែរ ក្រោយពីសាកភ្លើងពេញហើយ ។
        រដូវក្តៅបែបនេះ ត្រូវការចេញក្រៅ អ៊ាំងសាច់ញឹកញាប់ ។
        &&&&&&&&&

      • ហនុមាន
        ខែកក្កដា 14, 2011 ម៉ោង 10:54 ល្ងាច

        បាទ ចិត្តល្អអាចឹងកម្ររកបានណាស់ ។ សូមកុំផ្ញើរអី ខ្លាចខូចណាស់ ខ្ញុំអត់មានប្រើផងហ្នឹង ។ បើមើលឃើញដល់ពោះវែន មើលទៅ ឃើញព្រូនដែរ ? ហាស់ ហាស់ ។ បាទ អត់អីរ៉េ តំណរហ្នឹងជា តំណរមិត្តភ័ក្រគាត់ជាពិធីកររបស់វិទ្យុខ្មែរ យើងនៅ ភ្នំពេញម្នាក់ ។ ត្រូវហើយ ដើរលេងព្រៃ កុំចាក់ឭពេក ប្រយ័ត្នខ្លាឃ្មុំដេញញាំ ! និយាយលេងរ៉េ ។ អរគុណ

      • ខែកក្កដា 15, 2011 ម៉ោង 9:48 ល្ងាច

        គ្រាន់តែសាកល្បងសោះ ភ័យមុនបាត់ហើយ !..
        ស្មានតែចិត្តទូលាយ ដឹងអីចឹងសោះ !.

        ក្នុងពោះវៀនហ្នឹង អត់មានព្រូនទេ តែឃើញតេនញ៉ា
        បង្កកូនចៅ មួយសំបុកធំឯណោះ !.. ហេសហេ..
        ខំអួតខ្លួនថាស្គម អត់ក្បាលពោះផង !.. បន្តិចទៀត
        ហនុមាន សល់តែស្បែកនិងឆ្អឹង ហើយ ព្រោះមាន
        តេនញ៉ាប្រចាំការជាប់ជានិច្ចនោះអី !.

        និយាយលេងទេ ម្ចាស់ថ្លៃអ៊ើយ កុំឱយមានបាប .. សូមទោសៗ..

      • ហនុមាន
        ខែកក្កដា 15, 2011 ម៉ោង 11:23 ល្ងាច

        តេនញ៉ាម៉ាកងវិរក្សធំហ្មង ! ស្គមមែនតើ ក្បាលសុទ្ធតែឆ្អឹង ! អត់យកកម្មយកពាររ៉េ គ្នាឯងនោះ ! ។ បាទ រឿងដោះលេខខ្ញុំអាចជួយបាន តែត្រង់ថាដើរមិនដើរ មិនអាចទទួលបានរ៉េ ! អរគុណ មិនហ៊ាននិយាយលេងច្រើនខ្លាចម្ចាស់ផ្ទះ ដាក់ ម៉ាអង្រែ ។ ថែងឃ្យូង !

      • ខែកក្កដា 16, 2011 ម៉ោង 12:51 ព្រឹក

        😀 ខ្ញុំចេញកាត VIP អោយហើយចង់ចេញចូលស្មើណាខ្ញុំមិនថាអីទេស្វគមន៍ជានិច្ច ទាំងកុលាបខៀវ ផងដែរ។

      • ខែកក្កដា 17, 2011 ម៉ោង 2:39 ល្ងាច

        អរគុណ ពត៌មានទូរស័ព្ទ សំរាប់ចិត្តទូលាយ ផ្សព្វផ្សាយចំណេះដឹង មិនរើសអើង .. សូមជូនផងដែរ បបរចែដូវ ពីរចាន ៖ មានខ្ទិះតិច និងខ្ទិះច្រើន ចែកគ្នាពីរនាក់ បងហនុមាន តាមចំណូលចិត្តចុះ !..

        http://www.khmercity.net/photo/1757607:Photo:1722998?context=user

        ខ្ញុំមិនទាន់ហ៊ាន Jailbreak iPhone ពណ៌សហ្នឹងទេ ..
        កម្មវិធីមួយចំនួនទិញតាមកាត iTunes ហើយ Synchronisieren
        យកពី ពណ៌ខ្មៅមកទាំងអស់សិន !.

        អរគុណ

      • ខែកក្កដា 18, 2011 ម៉ោង 1:04 ព្រឹក

        អរគុណដែលបានជូនបបរចែ(អូន អ៊ំ ?)ដូវ ខ្ញុំមកមុនសូមយកអាធំនឹងខ្ទិះច្រើន ព្រោះខ្ញុំចូលចិត្តតែអាធំនឹងម៉ង ​
        អរគុណជាថ្មីម្តងទៀត

  4. ខែកក្កដា 11, 2011 ម៉ោង 11:58 ល្ងាច

    haha ល្បងស្វាខ្ញុំទៅមើលប្លុក កុលាបខៀវ ឃើញ គាត់ទុកទូរស័ព្ទចោល សុទ្ឋតែ Iphone4 មានខ្មៅពី នឹងសមួយ ខ្ញុំចង់បានអាស ដែរតែគេថា អាសនឹងសំរាប់តែ ស្រីៗទេ ប្រុសៗកាន់គេថា ខ្ទើយ ម៉េចទេ ។ ឥលូវយើងនាំគ្នាទៅរើសយក ប្រហែលជាគាត់ទុកចោលហើយមើលទៅ

    អូភ្លេចបន្ថែមថា HTC HD នឹងហើយ កាលចេញខ្ញុំចង់បានណាស់តែ នៅអាគាំងនឹងគ្មានលក់សោះ តែឥលូវគេចេញអាថ្មី ដូចជា HTC HD2 នឹង HTC …. ចុងក្រោយនេះគឺ HTC sensation ។ល។ ចំពោះនិយាយពីសម្ភរះនិយម គឺមិនខុសពីខ្ញុំទេ តែត្រង់ណាចូលចិត្តតែគ្រឿង អេឡិចត្រូនិច ប៉ុណ្ណោះ ចំណែកឯខោអាវ រឺ ផ្សេងៗ ខ្ញុំមិនសូវខ្វល់ឡើយ

    • ហនុមាន
      ខែកក្កដា 12, 2011 ម៉ោង 2:29 ល្ងាច

      យ៉ាងមេចៗកុំដើរស្រាត វើយ ប្រយ័ត្នគេលួចថត ដាក់យូធូប ! 

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: