ទំព័រដើម > General > ជិតមានសង្ឃឹមហើយ អក្សរខ្មែរ លើ Android OS

ជិតមានសង្ឃឹមហើយ អក្សរខ្មែរ លើ Android OS

រូបភាពពី៖ CAUG facebook

ថាពិបាកទៅក័ថាមិនកើត ខ្មែរយើងហេតុអីបានជាបរទេសកំរយកចិត្តទុកដាក់ ដូចវៀតណាមថៃ គេសុទ្ឋតែមានអក្សរដែល ក្រុមហ៊ុន apple បានដាក់បញ្ជូលជាស្រេចលើ Apple device ឯបែមក android ក៍មិនខុសដែរ ឃើញតែភាសាគេអាចងានបានយ៉ាងស្រួល មិនពិបាកអិសោះ។

ឥលូវក្រលេកមើលភាសាខ្មែរវិញម្តង ខ្ញុំសូមសសើរអ្នកជំនាញខាង យូនីកូដជាច្រើន ដែលបានអភិវឌ្ឍន៍ សឹងថាម៉ាថ្ងៃរកពេលហូបបាយក៍ គ្មាន ដើម្បីអោយបានអក្សរខ្មែរ បានអានលើ smart devices នឹងគេ ទីបំផុតយើងងាចធ្វើបាន បើទោះបីជាប្រទេសជិតខាង ​អង្គុយមានស្រាប់ ក៍ដោយ ។

កុំបាច់វែងឆ្ងាយថ្ងៃនេះខ្ញុំឃើញលើ Facebook Cambodia Android User Group ដែលហៅកាត់ថា CAUG បានដាក់បង្ហាញ នូវរូបភាព អក្សរខ្មែរ ប្រើលើ Android OS  ។ ដែលរចនាឡើងដោយ លោក chanrithy thim (ធីម ច័ន្ទរទ្ឋី​/រឹធី) កម្មវិធិនេះ នឹងដាក់អោយប្រើប្រាស់ ក្នុងពេលឆាប់ៗនេះហើយ ។ នេះបើតាមរូបភាពឃើញថាអក្សរខ្មែរ ស្រួលអានហើយមានលក្ខណះស្អាត មិនចាញ់ ដូចនៅលើ iphone ឡើយ ។

ចំណាត់ក្រុម ៖General
  1. ហនុមាន
    ខែកក្កដា 7, 2011 ម៉ោង 4:11 ល្ងាច

    ពុម្ព ហនុមាន របស់​លោក​ដាញ់ ហុង​ មែន រ៉េ ?

    • ខែកក្កដា 7, 2011 ម៉ោង 4:24 ល្ងាច

      គិតថាដូចមែននឹងល្បង ? សុខសប្បាយទេល្បង រដ្ឋខ្ញុំប៉ុន្មានថ្ងៃនេះដូចជា ក្តៅដល់ហើយ ត្រូវនឹងការងារ slow ទៀត ខ្ញុំនៅក្នុងបន្ទប់ ដូចគុកអីចឹង មិនដឹងទៅណា ហើយណាមួយអត់ស្គាល់អ្នកណាផង ។

      • ឌីយ៉ា
        ខែកក្កដា 8, 2011 ម៉ោង 3:18 ព្រឹក

        តាមស្តាប់ទៅបងដូចជានៅស្រុកអាគាំង? បងនៅរដ្ឋណាដែរ? សម្រាប់ពត៌មានមួយនេះគួរឲ្យរំភើបណាស់ លឺសូរធីរអ៊ូរ ធ្វើបណ្តើរ ឈឺក្បាលបណ្តើរ ធ្វើតាំងពីអក្សររត់មិនត្រូវជួរ រហូតពេលនេះឡើងស្អាតចែសតែម្តង។ ខ្ញុំជិតប្រើដែរហើយ!

      • ហនុមាន
        ខែកក្កដា 8, 2011 ម៉ោង 11:00 ព្រឹក

        បាទ សុខសប្បាយជារ៉េ អរគុណ ។ អី ក៏ កំសត់មេសប្អូន ? រឿងប្អូនមិនខុសពី មិត្តភ័ក្ររបស់បងដែលពួកគាត់មកស្នាក់នៅស្រុកឆ្កួតនេះរ៉េ នៅ ស្រុកខ្មែរ ពួកគាត់មិនដែលស្គាល់ថាការងារនោះយ៉ាងណារ៉េ ។ ដល់មកដល់ឋានសួរគ៍ លេងធ្វើការ ម៉ាអាទិត្យ ៧ ថ្ងៃ វាយដូណាត់អោយគេ គ្មានថ្ងៃឈប់រ៉េ ប្អូនអើយ ! មិនដឹងធ្វើមេចរ៉េ ប្អូន បើការងារស្រុកយើង សេដ្ឋកិច្ចក៏ អន់ថយដែរ ! អរគុណលោក កាំប្រាម៉ា !😀

  2. ខែកក្កដា 8, 2011 ម៉ោង 2:39 ព្រឹក

    ខុសពីខ្ញុំ ត្រជាក់ដេកមិនបានសោះរាល់យប់ រៀនក៏មិនកើត ធ្វើអ្វីផ្សេងក៏មិនកើត ការងារសាលា ទើបតែបានសេចក្តីផ្តើម។

  3. ខែកក្កដា 8, 2011 ម៉ោង 3:04 ព្រឹក

    ចាត់ទុកជាសំណាងជាងខ្ញុំឆ្ងាយណាស់ តាំងចិត្ត ថាពេលមកដល់ដីអាគាំង នឹង បាន រៀន តែមានអី លុយសំខាន់ណាស់ សំរាប់ខ្ញុំពេលនេះ ថ្លៃផ្ទះ ទឹកភ្លើង ឡាន ធានារាប់រ៉ង ។ សូម្បីតែភាសា ក៍មិនច្បាស់ ហឹមសង្ឃឹមពេលចូលសញ្ជាតិ ខ្ញុំនឹងរកវីធី ចូលសាលាអោយបាន ។ ឥលូវបន់អោយតែមានការងារធ្វើទេ

    • ឌីយ៉ា
      ខែកក្កដា 8, 2011 ម៉ោង 3:22 ព្រឹក

      ស្តាប់ទៅជីវិតនៅទីនោះ បង្រៀនមនុស្សឲ្យចេះតស៊ូ មិនមែនទៅរស់នៅស្រួលៗដូចមនុស្សភាគច្រើនគិតនោះទេ។ បងទៅទីនោះប៉ុន្មានឆ្នាំហើយ?

  4. ខែកក្កដា 8, 2011 ម៉ោង 3:50 ព្រឹក

    ខ្ញុំសូមសារភាពទៅចុះ ថាជីវិតខ្ញុំនៅ ស្រុកខ្មែរគឺសេដ្ឋី មួយខែ ជាងម៉ាពាន់ ដេកញាំស្រាប់ ជាមួយម៉ាក់ប៉ា មួយ រឺ ពីអាទិត្យខ្ញុំឡើងចុះយន្តហោះ ទៅក្រៅប្រទេស​សំរាប់ការងារ ។ មិនស្គាល់ការរើសសំរាម លាងបង្គន់ កាត់ស្មៅ ទេ ។ តែមកដល់អាគាំង ហឹម កុំអោយតែអ្នកនៅស្រុកខ្មែរ ដឹងបានហើយ😀 យ៉ាងណាជីវិត ដូចខ្ញុំគឺសប្បាយចិត្តបំផុត សំណាងណាស់ ព្រោះ ជីវិតសេដ្ឋី ខ្ញុំស្គាល់ ជិវិតលំបាកបំផុត ខ្ញុំស្គាល់ លើលោកនេះ មានមនុស្សតិចណាស់ដូចខ្ញុំ (គិតខ្លួនឯង) កើតជាមនុស្ស ការតស៊ូ អំណត់ អណាគតនឹងបានសំរេច ខ្ញុំនៅរដ្ឋ capital អាមេរិច។

    • ហនុមាន
      ខែកក្កដា 8, 2011 ម៉ោង 10:55 ព្រឹក

      Washington DC រដ្ឋនោះត្រជាក់ជាងខ្ញុំ ហើយពេលខែរងាក៏រងាដែរ រងារទាល់តែរួញបាត់តាហ្មង !

  5. ខែកក្កដា 8, 2011 ម៉ោង 4:19 ព្រឹក

    ខ្ញុំនៅស្រុកខ្មែបានជាងម៉ាពាន់ដែរក្នុងមួយខែ ដឹងនឹកឃើញយ៉ាងម៉េចមកប្រលងយក​អាហារូបករណ៍មករៀននៅអូស្រ្តាលី ដល់បាន​​ គិតថាមិនយក តែស្តាយខ្លាចគេបញ្ចូលក្នុងបញ្ជី​ស្បែកឆ្កែ លែងមានឪកាសទៀត ពេលមកដល់ទើបនឹកស្តាយក្រោយ តែណាស់ហើយចុះប្រឹងរៀន​ឲ្យចប់សិន សុំទៅស្រុកវិញ។

  6. pisitnseiha
    ខែកក្កដា 8, 2011 ម៉ោង 9:38 ព្រឹក

    អត់​មាន​ អេនឌ្រយ ប្រើ​ផង!!! តែ​ក៏​ល្អ​ដែរ សង្ឃឹម​ថា​នឹង​មាន​ពុម្ភ​អក្សរ​ខ្មែរ​ប្រើ​ឆាប់​ៗ​លើ​គ្រប់​ ស្មាតហ្វូន​ ទាំងអស់។

  7. ខែកក្កដា 12, 2011 ម៉ោង 4:16 ព្រឹក

    «faceboo Cambodai Android Aser Groud» ដាក់​ឈ្មោះ​គេ​អាក្រក់​មើល​ម្ល៉េះ? ក្រែង «Facebook Cambodia Android User Group» តើ​ហី?

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: