ទំព័រដើម > General > សុខចិត្តលក់ក្រលៀន (KIDNEY) យកលុយទិញ IPAD 2 !!

សុខចិត្តលក់ក្រលៀន (KIDNEY) យកលុយទិញ IPAD 2 !!

(ពត៌មានពី BGR) យុវជនអាយុ ១៧ ឆ្នាំមួយរូបរស់នៅក្នុង ខេត្ត អាងហ៊ុយ (Anhui) ជាខេត្តមួយនៅក្នុងប្រទេសចិនបានសំរេចចិត្តលក់ ក្រលៀនរបស់គាត់ក្នុងតំលៃ 22,000 យាន់,គឺប្រហែល $3,400, ដោយគាត់ចង់ទិញ​ IPAD 2

“ខ្ញុំចង់ទិញអាយផេដ២ ប៉ុន្តែខ្ញុំមិនមានលុយគ្រប់គ្រាន់ទិញវា” ក្មេងប្រុសបាននិយាយប្រាប់កាសែត Shanghai Daily. “ឈ្មួញកណ្តាលបានទាក់ទាញខ្ញុំតាម អ៊ីនធើណេត ដោយគាត់បាននិយាយថាគាត់អាចជួយខ្ញុំ លក់ក្រលៀនបានក្នុងតំលៃ  20,000 យាន់”

ក្មេងប្រុសនឹងឈ្មួញកណ្តាលបានណាត់ជួបគ្នា ដោយមិនអោយឪពុកម្តាយ ក្មេងប្រុសដឹងលឺឡើយ, ការវះកាត់បានចាប់ផ្តើមឡើងនៅឯមន្ទីពេទ្យ មួយឈ្មោះថា​ Chenzhou ។ មិនយូប៉ុន្មានឪពុកម្តាយ ក្មេងប្រុស បានដឹងរឿងអំពីការលក់ក្រលៀន កូនប្រុសរបស់ខ្លួន រួចក៍បានប្តឹងទៅប៉ូលីស តែហួសពេលទៅហើយ ឈ្មួញកណ្តាលបានគេចខ្លួនជាមួយនឹង ក្រលៀន ក្មេងប្រុស​ ចំណែកបន្ទីពេទ្យក៍បានបដិសេធថា មិនបានទទួលការវះកាត់ទេ ដោយមន្ទីពេទ្យមិនមានបរិក្ខា ក្នុងការវះកាត់យកក្រលៀនឡើយ ណាមួយបន្ទប់ ដែលក្មេងប្រុសអះអាងថា ជាកន្លែងវះកាត់យកក្រលៀននចេញនោះ គឺជួលទៅអោយ អ្នកជំនួញ Fujian businessmanយូមកហើយ។

ជាចុងក្រោយក្មេងប្រុសបានបង្ហាញអារម្មណ៍សោកសៅរ៍ នូវការសំរេចចិត្ត ខុសដ៍ធ្ងន់ធ្ងរ របស់ខ្លួន ដោយគ្រាន់តែ Ipad2 ហ៊ានបូជាក្រលៀន ដែលជាផ្នែកដ័សំខាន់ ក្នុងសារពាង្គកាយរបស់មនុស្ស ក្នុងការច្រោះមេរោគ នឹងមុខងារផ្សេងៗទៀត (មើលមុខងារក្រលឿន)។

ចំណាត់ក្រុម ៖General
  1. ខែមិថុនា 2, 2011 ម៉ោង 3:48 ល្ងាច

    ចុះនៅសល់មួយចឹងវាខុសប្រក្រដីយ៉ាងមិចខ្លះ?

    • ហនុមាន
      ខែមិថុនា 2, 2011 ម៉ោង 10:24 ល្ងាច

      ដូចតែពីរដែរតែអន់ជាងបន្តិច ឧទាហរណ៍ ឡានម៉ាសីុនបួន អាប់ម៉ាសីុន ពីរ នៅ បើកបានតើ គ្រាន់តែមិនមានដំណើរការ​ដូចបួន ។ គួរអាណិតអាទីដែរ បើវានៅជិតខ្ញុំៗប្រហែលលក់ខោអាវជជុះដើម្បីទិញអោយវាហើយ !😀

  2. ខែមិថុនា 2, 2011 ម៉ោង 8:55 ល្ងាច

    មិនដឹងទេអាភឿនព្រោះមិនដែលអស់ក្រលៀនផង

  3. ខ្ញុំចែករំលែក
    ខែមិថុនា 3, 2011 ម៉ោង 2:09 ព្រឹក

    សល់តែ​មួយ​មិនយូរ​បុរស​នោះ​នឹង​ស្លាប់ ព្រោះ​ក្រលៀន​១​ធ្វើ​ការ​ងារ​២។ មិនយូរ​វា​នឹង​ខូច ដល់​ពេល​ក្រលៀន​ខូចហើយ iPad2 ណឹង​ចាប់​យក​ទៅ​កប់​ជា​មួយ​ផង។

    • ខែមិថុនា 3, 2011 ម៉ោង 6:36 ព្រឹក

      មិន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ហ្នឹង​ពេក​ទេ ។ មនុស្ស​អាច​រស់​ដោយ​មានសួត​តែ​១ចំហៀង, ក្រលៀន​តែម្ខាង, គ្មាន​ប្រម៉ាត់ ។ តែ​គ្រាន់​តែ​របៀបរបប​រស់​នៅ​ត្រូវ​តែ​ផ្លាស់ប្តូរ ។ អាហារ​ត្រូវ​តែ​ធានាថាស្អាត, គ្មាន​ជាតិពុល​សូម្បីតែ​បន្តិច ហើយ រស់​នៅ​ក្នុង​ទី​ដែល​សមស្រប​បំផុត ។ តែ​បើ​យោង​តា​លក់​ក្រលៀន​ដើម្បី​ទិញ​អាយផេត នោះ​អ្វីៗ​ដែល​និយាយ​ខាង​លើ​ច្បាស់​ជា​មិន​អាច​ជូប​បាន​ទេ ។ បាន​អាន​តាំង​ពីម្សិល ក្នុង​សាព័ត៌មាន​បរទេស… បើ​ទោះ​ចង់​ប៉ាន​ប៉ុណ្ណា… ផ្លាស់​ប្តូរ​សរីរាង្គ​ខ្លួន​នឹង​របស់​ប្រើ​ប្រាស់​ដែល​មិន​ស្ថិត​ស្ថេរ វា​ល្មម​នឹង​ស្តាយក្រោយចឹងហើយ!

      • ខ្ញុំចែករំលែក
        ខែមិថុនា 3, 2011 ម៉ោង 3:24 ល្ងាច

        តែ​បុរស​នោះ​មិន​មាន​លទ្ធភាព​ដើម្បី​រស់​នៅ​បែប​នោះទេ គេក៏​គ្មាន​លទ្ធភាព​នឹង​លាង​ឈាម​រហូត​ដែរ។ គេ​ប្រាកដ​ជា​ស្លាប់ ខ្ញុំ​មិន​មែន​មើល​ងាយ​ជីវិត​មនុស្ស​ទេ តែ​ខ្ញុំ​ឌឹង​ថា​ប្រាកដ​ជា​បែប​នោះ។

      • ខែមិថុនា 3, 2011 ម៉ោង 3:32 ល្ងាច

        ខ្ញុំ​គ្រាន់​តែ​ចង់​បញ្ជាក់ថា សរីរាង្គខ្លះ អត់ មិន​ស្លាប់ភ្លាម​នោះ​ទេ តែ​ខ្ញុំ​ក៏​បាន​បញ្ជាក់ជាសរុបផងដែរថា​គាត់​នឹង​មិន​សូវ​បាន​យូររ៉េ!

  4. ខែមិថុនា 3, 2011 ម៉ោង 7:03 ព្រឹក

    ខ្ញុំក៍ចង់ប្រើអាយផេត2ដែរទោះជាមិនមានលុយក័មិនលក់គ្រលៀនដែរ

    ចាំសន្សំលុយគ្រប់ក័ប្រើនឹងគេមួយដែរហើយ

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: