ទំព័រដើម > General > ប្រើ Ifunbox ដើម្បីបញ្ចូលអក្សរខ្មែរលើ iphone ដោយមិនចាំបាច់ Jailbreak

ប្រើ Ifunbox ដើម្បីបញ្ចូលអក្សរខ្មែរលើ iphone ដោយមិនចាំបាច់ Jailbreak

ជាទូទៅដើម្បីបាន ចូលទៅដូរប្រព័ន្ឋខាងក្នុង IOS បានត្រូវ Jailbreak IOS ជាមុនសិន រួចប្រើ shh តាមវិធី Winsc ជា wieless ដែលមានការពិបាកក្នុងការ ដោះដូរនឹង តំរូវអោយមាន wireless រវាង PC នឹង IOS ។  តែទោះយ៉ាងណា Ifunbox អាចអោយយើងភ្ជាប់ ពី IOS ទៅ PC ដោយ ខ្សែរ USB នឹងមិនទាមទា អោយ Jailbreak ឡើយ ។

ខាងក្រោមនេះខ្ញុំនឹងបង្ហាញពីរបៀបបញ្ជូលអក្សខ្មែរ លើ Iphone តាមរយះ Ifunbox ដោយiphone  (ខ្ញុំសូមប្រាប់ថាការធ្វើបើមានបញ្ហាខ្ញុំមិនធានាជូនទេ ចាំសាកសិន)

តំរូវការ៖

  1. អក្សរខ្មែរសំរាប់ Iphone ដែលអាចដោនឡូដបាននៅទីនេះ (ដោនឡូត)
  2. Ifunbox ដែលអាចដោនឡូដបាននៅទីនេះ (ដោនឡូត)

របៀបធ្វើ៖

  1. បើក Ifunbox រួចភ្ជាប់ Iphone ទៅនឹង កុំព្យូទ័រ តាមរយះ USB
  2. ពេលភ្ជាប់បានហើយ អ្នកនឹងឃើញ លើ Ifunbox បង្ហាញជាពី ផ្នែក (Folder view (ខាងឆ្វេង) នឹង file view (ខាងស្តាំ))
  3. ចុចលើ Raw filesystem->System->Library->Font នៅក្នុងនេះសូមប្តូរ font បួន
    • CGFontCache.plist ទៅជា CGFontCache.plist.orginal
    • CGFontCacheReduced_H_.plist ទៅជា CGFontCacheReduced_H_.plist.orginal
    • CGFontCacheReduced_UH_.plist ទៅជា CGFontCacheReduced_UH_.plist.orginal
    • CGFontCache_UH_.plist ទៅជា CGFontCache_UH_.plist.orginal
  4. ពេលប្តូរួចរាល់ហើយ សូមទាញយក font khmer ដែលដោនឡូដហើយ នោះរួមមាន(មើលរូបខាងក្រោម)
  • Copy ខ្មែរ បួនខាងក្រោម ចូលចំនួស font file sytem ៤ ដែលយើងបានកែរ
  • copy OtherFonts ពីfolder ខ្មែរ ចូលទៅក្នុង file system (ដូចរូបខាងក្រោម)

  • បន្ទាប់មក ចូលទៅក្នុង Cache folder សូមកែ font ដូចខាងក្រោម៖
    • PhoneKeyCaps.ttf ទៅជា PhoneKeyCaps.tff.original
    • Helvetica.ttf ទៅជា Helvetica.tff.original
    • Fallback.ttf ទៅជា Fallback.ttf.original
  • ជាចុងក្រោម សូម copy ៣ files នៅក្នុង khmer font មានឈ្មោះដូចគ្នា បញ្ជូលទៅជំនួស 3files ដែលយើងបានកែ

ពេលនេះអ្នកអាចមើល អក្សរខ្មែរ បានហើយ សូមសាកល្បងបើកមើលលើវេបសាយដែលប្រើជាអក្សរខែ្មរ ដូចជាវេបសាយនេះស្រាប់ ។

បើសិន បងប្អូន ណាអាចសាកល្បងបានសំរេចសូម ដាក់comment អោយខ្ញុំបានដឹងផង ។
ចំណាត់ក្រុម ៖General
  1. Lydet
    ខែ​ឧសភា 30, 2011 ម៉ោង 1:14 ព្រឹក

    តើអាចប្រើជាមួយ iPad បានទេ?

  2. បុរី ក្រឡាញ់
    ខែមិថុនា 2, 2011 ម៉ោង 5:27 ព្រឹក

    មិនអាចទេ។ បើមិនបាន Jailbreak ទេ, ពេលភ្ជាប់ទៅ PC វានិងបង្ហាញថា JAILED

    ហើយវានិងមិនបង្ហាញ Raw File System ឡើយ។

    បើអាចប្រើបានមែន ដោយមិនបាច់ jailbreak យើងមិនបាច់ដេកចាំ jailbreak ទេ ពេល Upgrade ដោយចៃដន្យ។

    មិនអាចទៅរួចទេ សូមមេត្តាបង្ហាញរូបភាពផង ព្រោះក្នុងរូបនេះខ្ញុំឃើញត្រឹមតែ Ringtones ចុះក្រោម

    ខ្ញុំចង់ឃើញទៅខាងលើថាតើវាបង្ហាញថា Jailed ឫក៏យ៉ាងណា? តែខ្ញុំជឿថារូបនេះគឺ Jailbreak រួចហើយ

    ព្រោះវាបង្ហាញ Raw File System ដែលអាចអោយយើង SSH បាន។

    • ខែមិថុនា 2, 2011 ម៉ោង 1:18 ល្ងាច

      អីចឹងហើយបានថាអោយជួយសាកផង ព្រោះខ្ញុំមាន​៤ គ្រឿងសុទ្ឋតែ Jailbreak ហើយ ចាំមើលខ្ញុំ សាកមើលខ្ចី របស់អ្នកណា​មិនទាន់ Jailbreak សាកសិន

  3. ខែ​ឧសភា 1, 2012 ម៉ោង 1:55 ព្រឹក

    តើមានកម្មវិធីណា ពេលភ្ជាប់ phone(គ្រប់ម៉ាក) ជាមួយ PC អាចទាញយកទិន្នន័យ(text &number message in & out, calling, dial & misscall number, picture & other) ពី ទូរស័ព្ទ មកក្នុង កុំព្យូទ័រ???

  4. វ៉ាន់ហៃ
    ខែមិថុនា 14, 2012 ម៉ោង 3:22 ព្រឹក

    ខ្ញុំធ្វើមិនបានជោគជ័យទេ ឥលូវនេះវារលត់បាត់ហើយ

  5. ខែ​ឧសភា 5, 2013 ម៉ោង 5:07 ព្រឹក

    តើអាចតម្លើងបានគ្រប់ Version ទេបង?

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: