ទំព័រដើម > General > ចេះមិនដល់ឆ្ងល់មិនកើត អក្សរខ្មែរ លើ Android OS

ចេះមិនដល់ឆ្ងល់មិនកើត អក្សរខ្មែរ លើ Android OS

ខ្ញុំបើកលើ​ galaxy​ s ថ្ងៃនេះប្រទះឃើញថា វេបសាយ www.kohsantepheapdaily.com.kh អាចមើលឃើញភាសាខ្មែរ ដោយមិនចាំបាច់បញ្ជូល font ខ្មែរទៅក្នុង Android ឡើយ។

ខ្ញុំនៅតែមានចំងល់ តើការទាញចេញពីsever មកបង្ហាញលើ Receiver តើវាមានទំនាក់ទំនងយ៉ាងណាទើបវា អាចបង្ហាញ អក្សរដូចទៅនឹង file ចេញពីប្រភពរបស់វាបាន ។

ខ្ញុំក៍ឃើញវេបសាយមួយទៀតដែរ ដែលបង្ហាញជា original file លើ ប្រព័ន្ឋ Android រឺ IOS ដោយមិនចាំបាច់ បញ្ជូល font ខ្មែរឡើយ

http://c2love.com (អ្នកនឹងឃើញ font ខ្មែរធំងាយស្រួលមើល)

ចំណាត់ក្រុម ៖General
  1. ភារម្យ
    ខែ​ឧសភា 10, 2011 ម៉ោង 1:14 ព្រឹក

    embed font technology?

    • ខែ​ឧសភា 10, 2011 ម៉ោង 2:55 ព្រឹក

      ចឹងម្តេចវេបសាយខ្មែរទាំងឡាយគួតែធ្វើវិធីអីចឹង ដូច្នេះយើងអាចមើលបានដោយមិនចាំបាច់ install font ខ្មែរ😀 ថាទៅខ្ញុំរៀនបានបរិញ្ញា ផ្នែក IT នៅ URPP 2004 តែឥលូវមោកសុទ្ឋហើយខ្ញុំ ភ្លេចអស់ហើយ​ មិនដឹងស្អីគេ Embed ស្អីទេ។

  2. ខែ​ឧសភា 10, 2011 ម៉ោង 1:34 ព្រឹក

    ដូចភារម្យថាចឹង, គេ embed ពុម្ព​អក្សរចូល​ទៅក្នុង​វ៉េបសាយ ឬ បើ​មិន​ចឹង​ទេ គេប្រើ google API អីហ្នឹង, សួរ​អ្នក​ឌីវើឡុប​គេ​ជំនាញជាង

  3. ខែ​ឧសភា 10, 2011 ម៉ោង 2:35 ល្ងាច

    យើង​អាច​ធ្វើ​ដោយ​​ប្រើ​ Weft ដើម្បី​ទាញ​វា​បាន. វេបសាយ​ស្រុក​ខ្មែរ​ដំបូង​បង្អស់​ដែល​ធ្វើ​បែប​នេះ​គឺ វេបសាយ​វិទ្យុ អាស៊ី​សេរី

  4. ខែ​ឧសភា 10, 2011 ម៉ោង 3:48 ល្ងាច

    ការពិត​ទៅកោះសន្តិភាព​បាន​ប្រើប្រាស់ Google Font API ដែល​បង្កើត​ដោយ​បង​ហុង ហេតុផលនេះហើយ​ដែល​ធ្វើអ្នក​អាច​មើល​អក្សរខ្មែរ​បាន​ដោយ​មិន​ចាំបាច់បញ្ចូល​ពុម្ភអក្សរនោះទេ។

    • ហនុមាន
      ខែ​ឧសភា 10, 2011 ម៉ោង 4:30 ល្ងាច

      ចំលែកណាស់ ! គាត់ជាអ្នកបង្កើតអក្សរហ្នឹងមែន តែរឿងគួអោយស្តាយបំផុតនោះ គឺពួកអ្នកប្រើម៉ាក់(Mac)អត់អាចមើលបាន ! ឃើញដែរ តែអារ៉ាត់អារ៉ៀយ បាត់ជើង បាត់ដៃ ដូចត្រូវមីនអាចឹង !

      • ខែ​ឧសភា 11, 2011 ម៉ោង 7:18 ព្រឹក

        អាខ្លារខិនទឹកកករបស់ខ្ញុំមើលឃើញធម្មតាតើ ហនុមាន ។
        វិធីនេះជាល្បិចដ៏ឆ្លាតរបស់អ្នកធ្វើវេបសៃថ៍និងជាគំរូសំរាប់
        ត្រងត្រាប់តាម ។ ចំពោះខ្ញុំ ពុម្ពហនុមានដែលមានហើយ
        ដែរនោះស្អាតបាតជាង ។ មិនដឹងលោក ដាញ់ហុង ដាក់
        ចែកអោយប្រើទទេៗរឺត្រូវសុំការអនុញ្ញាត បង់លុយបង់កាក់
        សិនដែរទេ ។ មើលគេជជែកគ្នាពីវិធីនេះជាមួយ CSS3
        http://randsco.com/index.php/2009/07/04/p680

  5. ខែ​ឧសភា 11, 2011 ម៉ោង 1:43 ព្រឹក

    តែម៉ាស៊ីនញុម នៅតែមើលអត់ឃើញ!

  6. ខែ​ឧសភា 11, 2011 ម៉ោង 6:43 ព្រឹក

    ខ្ញុំធ្លាប់បង្កើត website ដែលមានបង្កប់ពុម្ពអក្សរនៅជាមួយ (embeb font) តែមិនមែនជាយូនីកូដទេ ។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: