ទំព័រដើម > General > Untrackerd សំរាប់បំបាត់ការតាមដានពី​ APPLE

Untrackerd សំរាប់បំបាត់ការតាមដានពី​ APPLE

តាមពត៌មានពី CNN នឹងបណ្តាពត៌មានដទៃទៀតបានបង្ហាញថា អ្នកប្រើប្រាស់ IOS ត្រូវអាចគេតាមដាន នឹងដឹងពីទីតាំងឧបករណ៍ IOS ដូចជា Iphone ipad & ipod ។ គេអាចដឹងពីទីកន្លែងតាំងពីពេលទិញប្រើពីតំបូងមកម្លេះ ដូច្នេះគ្រប់ទីកន្លែងដែលយើងកាន់ IOS នឹងត្រូវគេដឹង។  តើមូលហេតុអ្វីបានជាអាចបណ្តាលអោយគេដឹង? បើតាមសារពត៌មានឯកទេសលើប្រព័ន្ឋទូរស័ព្ឋបានបកស្រាយថា នៅលើឧបករណ៍ មានកម្មវិធីមួយឈ្មោះថា Location Service (ចុច setting->General->Location Service) គ្រប់ពេលដែលយើង បើកវា អោយដំណើរការ នោះទិ្នន័យទីកន្លែងនឹងត្រូវរក្សាទុក ក្នុងទូរស័ព្ទ ហើយគ្រប់ពេលដែលយើង ភ្ជាប់ទៅនឹង Itune file នឹងត្រូវ upload ទៅserver (ដូច្នេះទីកន្លែងនឹងត្រូវបានគេដឹង) ។

តែមិនជាបញ្ហាទេ ក្រុម Dev Team បានបង្កើត កម្មវិធីមួយឈ្មោះថា Untrackerd ដោយគ្រាន់តែអ្នក បញ្ចូលទៅក្នុងទូរស័ព្ទអ្នកនឹង អាចលុបទិន្ន័យ Location Service បានភ្លាម ។

របៀបបញ្ជូល(សំរាប់តែIOS jailbreakប៉ុណ្ណោះ)៖

  1. ចុចលើ Cydia
  2. ចុចលើ search វាយពាក្យ untrackerd
  3. ចុច Install ->confirm ជាកាស្រេច
  4. កម្មវិធីនេះនឹងលុបចោល ទិន្នន័យ Location ដោយមិនមានលើអាយហ្វូនឡើយ

ចំណាត់ក្រុម ៖General
  1. thea
    ខែ​ឧសភា 4, 2011 ម៉ោង 6:53 ព្រឹក

    I cannot file that file on Cydia

  1. No trackbacks yet.

បញ្ចេញមតិ