ទំព័រដើម > Uncategorized > ដំណឹងល្អចំពោះអក្សរខ្មែរលើ Iphone, ipad នឹង Ipod វើសិន​ 4.3.1

ដំណឹងល្អចំពោះអក្សរខ្មែរលើ Iphone, ipad នឹង Ipod វើសិន​ 4.3.1

តាមរយះ iphonekhmer.com ទើបដាក់បង្ហាញនៅលើ Cydia គឺ Khmer Fonts 4.3+ សំរាប់បញ្ជូលអក្សរខ្មែរ លើទូរស័ព្ទ Iphone, ipad នឹង Ipod វើសិន​ 4.3.1 ដូច្នេះអ្នកដែល ប្រើប្រាស់ IOS 4.3.1 អាចមើលអក្សរខ្មែរបានហើយ ។

របៀបធ្វើ៖

  • ទូរស័ព្ទអ្នកដែលមានវើសិន 4.3.1 ត្រូវតែ Jailbreak (សូមមើលវិធី Jailbreak វើសិន​4.3.1)
  • ចុចលើ cydia ចូលទៅ Manager​ 

  • ចុចទៅលើ ទៅលើ Source រួចចុច khmeriphone​

     

  • ចុចទៅលើ Khmer Fonts 4.3+ ចុច install->Confirm រហូតដល់ចប់

ពេលនោះ Iphone, ipad នឹង Ipod វើសិន​ 4.3.1 របស់អ្នកអាចមើលអក្សខ្មែរបានហើយ។

សូមអរគុណដល់លោក Uponastar

ចំណាត់ក្រុម ៖Uncategorized
  1. Veasna
    ខែ​មេសា 8, 2011 ម៉ោង 2:56 ព្រឹក

    បើខ្ញុំអាបដែតវើហ្សិនពី4.0.1 ទៅ 4.3.1 តាមកម្មវិធី អាយធ្យូន តើអាច ចែប្រែក បានឬទេ? YouTube ខាងលើនេះលឿនណាសមើលមិនទាន់ទេ ។ សូមជួយបង្ហាញផ្លូវផង។ អគុណច្រើន!

  2. Latephonenews
    ខែ​មេសា 8, 2011 ម៉ោង 3:51 ព្រឹក

    និយាយអោយត្រង់ថាចង់បានអី ដោនហ្ក្រេដ រឺ unlock ណាមួយទូរស័ព្ទប្រភេទអ្វីទៅ?

  3. veasna
    ខែ​មេសា 8, 2011 ម៉ោង 4:26 ព្រឹក

    ទូរស័ព្ទiphone3GS អូរីជីណល​ unlock verson 4.0.1 ចង់ដូទៅ 4.3.1តាមកម្មវិធី អាយធ្យូនរួចហើយ តើអាច ចែប្រែក បានឬទេ? តើវាអាចlockដែឬអត? អគុណច្រើនបានឆ្លើយតប៕

  4. Latephonenews
    ខែ​មេសា 8, 2011 ម៉ោង 9:33 ព្រឹក

    បើច្បាស់ថា original unlock (គ្មានcydia install) វាមិនមានបញ្ហាទេក្នុងការអាប់ដេតនោះ  បើសិនជាមិនមែនoriginal unlock នោះត្រូវប្រើ tinyumbralla សំរាប់ដោនហ្ក្រេដ វិញបាន (អាចធ្វើបានតែ jailbreak iPhone)

  5. Veasna
    ខែ​មេសា 8, 2011 ម៉ោង 12:13 ល្ងាច

    សូមអធ្យាស័យមិនបានប្រាប់iphone original
    Unlock តែមាន install cydia រួចហើយ តាមរយ: http://www.jailbreakme.com ក្នុងmy iPhone មិនមែនតាម install តាមកុំព្យទ័រទេ។ តើវាអាចដូចសំណួរបានសួរខាងលើទេ? អគុណច្រើន!នូវចំលើយខាងលើៗ

    • ខែ​មេសា 9, 2011 ម៉ោង 12:27 ព្រឹក

      អ្វីដែលខ្ញុំគួប្រាប់បន្តរគឺថា ចុចលើ:
      ១. cydia->Manager->Source->repo666.ultrasn0w.com នឹង ពិនិត្យមើល ថាតើមានសញ្ញា ពណ៌បៃតងពីក្រោយ បើមានសាក remove ហើយពិនិត្យមើល ថាតើមានសេវ៉ារឺអត់ ។ បើអត់គឺមិនមែន original Unlock ទេ
      ២. បើសិនពនិត្យទៅអត់មាន repo666.ultrasn0w.com ទេ នោះជា official Unlock
      បើជា Official unlock អត់បញ្ហាទេ ទោះ Update ដល់ណាក៍មិនមានបញ្ហា Lock ដែរ។
      បើអ្នកនៅតែបារម្មណ៍ អាចធ្វើការ Save វើសិន តាមរយះ Tiny umbrella បើសិនជា Lock នោះក៍អាចបកមក 4.0.1 ដែលអាច Unlock វិញដែរ ។

  6. ហនុមាន
    ខែ​មេសា 8, 2011 ម៉ោង 10:21 ល្ងាច

    សុំប្រាប់មួយបើបានដាក់ Khmer iOS(all) បញ្ចុលទៅក្នុង iPad ហើយ សូមកុំ Update Khmer Font 4.3.+ បញ្ចូលម្តងទៀតព្រោះវាអាច lock iPad របស់អ្នកបាន ។ តាមពិតគឺវានៅគាំងអត់ចេញអីទាំងអស់ ។ តាមពិត បើដាក់ Khmer iOS(all) គឺ គ្រប់គ្រាន់ហើយ មិនចាំបាច់ដាក់ Khmer Font 4.3+ ទៀតទេ ។ បើមានបញ្ហា ទាំក់ទងហ្នឹង iPad គាំង(Blankscreen) សូមទាំក់ទងនឹងខ្ញុំ ប្រហែលខ្ញុំមានពធ្យោបាយជួយដោះស្រាយបាន ។ អរគុណដល់ អ្នកទាំងអស់ ទាំងអ្នកធ្វើនឹងអ្នកនាំមកចែកចាយ !

    • ខែ​មេសា 9, 2011 ម៉ោង 12:12 ព្រឹក

      ហេហេ លោកគ្រូហនុមាន ពិតជាមានគំនិតល្អមែន តាមន័យខាងលើបើមានបញ្ហាចំពោះ ការបញ្ជូល font khmer ត្រូវចុច remove ជាមុនសិន មុននឹងបញ្ចូល font khmer ម្តងទៀត ជួនកាលវាអាច duplicate នាំអោយគាំ ឧបករណ៍ IOS ហើយបង្ខំអោយយើង restore ដែលអាចអោយយើង LOCK វិញ ។

      (ដូច្នេះក្រោយពី jailbreak ហើយសូមកុំភ្លេចប្រើ tiny umbrella ដើម្បីរក្សាវើសិន ពេលមានបញ្ហាយើងអាច ដោន ទៅវើសិនដដែលបាន)

      • ហនុមាន
        ខែ​មេសា 9, 2011 ម៉ោង 2:37 ព្រឹក

        អត់ណាវាគាំងមកពីខ្ញុំ Remove KhmeriOS(all) នៅរឺងច្កឹងហ្នឹងតាហ្មង! ទាល់តែ តផ្ជាប់ទៅ iTunes វិញ តាហ្មង ! យ៉ាប់ដែឬ មកពីខ្ញុំមិនមែនជាអ្នកឯកទេស​នឹង គេ ជាប់ម៉ាកំណាត់យប់ ជិតភ្លឺទំរា ដើបានវិញ !😀

  7. ខែ​មេសា 9, 2011 ម៉ោង 3:32 ព្រឹក

    ល្បងស្វា ខ្ញុំចង់បើកជាopen blog មានន័យថាអ្នកណាដែលមានគំនិតរឺ រកឃើញពត៌មានថ្មីៗ អាចដាក់បញ្ជូល ផុស បានដោយងាយនឹងមានអ្នកឈ្មោះផ្តល់ពត៌មាន ដូចកាសែតអីចឹង ពេលនោះពត៌មាននឹងមានច្រើនសំបូរបែប(​តែមិនដឹងធ្វើតាមវិធីណា)​។
    ព្រោះថ្ងៃខ្លះខ្ញុំរវល់ អត់ Update ពត៌មាន តែពីបីថ្ងៃ លែងសូវមានអ្នកចូលមើល ។
    (១ថ្ងៃនេះគ្រាន់តែអ្នកមកទស្សនាប្លុកខ្ញុំគឺឡើងដល់ជិត៥០០នាក់ទៅហើយ ខ្ញុំសប្បាយចិត្តណាស់ដែលបានបញ្ច្រាបពត៌មានថ្មីៗដល់អ្នកទាំងនោះ)

    • ហនុមាន
      ខែ​មេសា 9, 2011 ម៉ោង 11:58 ព្រឹក

      បាទ មានយោបល់ល្អ ខ្ញុំចង់ចូលរួមជាមួយដែរ ។ ខ្ញុំអត់ចេះអីរ៉េ គ្រាន់តែដឹងតិចតួច ។ ងៃណាបង្កើតប្រាប់ខ្ញុំផង បើអត់ពេល Update ទុកអោយខ្ញុំ Update ជូនក៏បានដែរ ។ ខ្ញុំអត់ត្រូវការអីច្រើនរ៉េ តែចែកម៉ាស្និត កាំបិតមួយ ស្រាហិននីសីុម៉ាដប ចបមួយ អាមួយម៉ានាក់ !😀

  8. ខែ​មេសា 9, 2011 ម៉ោង 4:29 ព្រឹក

    មើល​អត់​យល់ព្រោះ​អត់​មាន​អាយផូន, អាយផត, អាយផែត អីប្រើនឹងគេរ៉េ!

  9. ហនុមាន
    ខែ​មេសា 9, 2011 ម៉ោង 12:16 ល្ងាច

    ហេស​ភ្លេចប្រាប់ សំរាប់ KB iPhone,iPod 4.3+ ចេញហើយ អត់តែ iPadរ៉េ ដែលមិនទាន់ចេញ ដាក់បានតែមិនអាចប្រើបាន !

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: