ទំព័រដើម > General > របៀប Downgrade វើសិនពី 4.3.1 ទៅ 4.3, 4.2.1, 4.1 លើទូរស័ព្ទ iphone 4, 3Gs, ipod touch, Ipad2, Ipad

របៀប Downgrade វើសិនពី 4.3.1 ទៅ 4.3, 4.2.1, 4.1 លើទូរស័ព្ទ iphone 4, 3Gs, ipod touch, Ipad2, Ipad

ជាទូទៅក្រុមហ៊ុន apple តែងដាក់អោយដោឡូដ នឹង សេរីវើសិនថ្មីៗ ដើម្បីកែនៅកំហុសខ្លះៗចំពោះវើសិនចាស់ ជាពិសេសគឺដើម្បី LOCK នឹង លុបចោល JAILBREAK លើ លើទូរស័ព្ទ iphone 4, 3Gs ipod touch Ipad2 Ipad។

ក្នុងករណី Unlock រឺ jailbreak នៃទូរស័ព្ទ iphone 4, 3Gs,  ipod touch, Ipad2, Ipad បានច្រលំ រឺ update

ទៅវើសិនថ្មីៗដូចជា 4.3.1 ជាដើម ហើយធ្វើអោយ ទូរស័ព្ទរបស់អ្នក ទៅ ជា LOCK ឬ បាត់ JAILBREAK

គឺមានវិធីអាចបញ្ជុះវើសិនវិញបាន​ក្នុងករណីឧបករណ៍របស់អ្នកបានរក្សាទុក SHSH blobs saved

(សូមមើលរបៀបរក្សា SHSH blobs តាមរយះ TINY Umbrella)


របៀបដោនហ្ក្រេដ (Down grade)

  1. ដោនឡូដយក firmware ដែលអ្នកចង់បាន ( 4.3, 4.2.1, 4.1) ប្រភេទទូរស័ព្ទរឺឧបករណ៍របស់អ្នក (សូមជ្រើយកពីកន្លែងនេះ)
     

    រូបភាពទូរស័ព្ទដែលមាន SHSH BLOB (បញ្ជាក់ការបញ្ជុះគឺទាបបំផុត ទៅវិសិនដែលអ្នកបាន SAVE SHSH BLOBS ប៉ុណ្ណោះ ដូចរូបខាងលើអ្នកអាច បញ្ជុះដល់ 4.0.1)

     

  2. ដាក់ប្រព័ន្ឋទូរស័ព្ឋរបស់អ្នក ជា DFU mode (សូមមើលវីដេអូខាងក្រោម)
  3. បញ្ជាក់: អេក្រង់ iPhone, iPad or iPod touch ជា DFU ម៉ូដគឺមានពណ៍ខ្មៅ (black in color), បើមិនអីចឹងទេអ្នកមិនស្ថិតនៅ DFU ម៉ូដទេ គឺស្ថិតនៅជា​​​Recovery Mode ។

 

 

3.​ ចូលទៅក្នុង folder របស់កុំព្យូទ័ររបស់អ្នក C:\Windows\System32\drivers\etc\ សូមចុចខាងស្តាំ(right click)លើពាក្យ hosts   ហើយចុច open as Administrator (អាចបើកនៅលើ note page) ចុះមកក្រោមលុបពាក្យ ” 74.208.105.171 gs.apple.com ” រួចចុច save.

4.  បើក Itune ភ្ជាប់ឧបករណ៍ ដែលស្ថិតនៅ DFU ម៉ូដ ទៅ Itune ពេលនោះ Itune នឹងអោយយើង restore មុនពេលចុច Restore សូមចុច Shift ប៊ូតុង អោយជាប់ រួចចុច ពាក្រ restore បន្ទាប់មកចូលទៅជ្រើសរើស firmware ដែលយើងបាន ដោនឡូដទុក ដូចបានប្រាប់នៅ ពេលដំបូង ។ សូមរងចាំរហូតដល់ចប់ ពេលនោះមានន័យថា ឧបករណ័របស់អ្នកបាន down grade រួចរាល់ហើយ ។

5. ក្នុងករណី ថា មានចេញ 1013 error ពេលកំពុង restore នោះ  ពេលនោះ screen របស់អ្នកមានរូប អោយ ភ្ជាប់ Itune ។ ករណីសូម បើក Tiny umbralla ភ្ជាប់ ឧបករណ៍របស់អ្នក ទៅ computer រួចចុច exit recovery ជាការស្រេច ៕

អ្វីៗបានបញ្ជប់ដូច្នេះអ្នកអាច Jailbreak រឺ Unlock ទូរស័ព្ទ នឹង ឧបករណ័អ្នកវិញហើយ (របៀប Unlock រឺ jailbreak)

សូមមើលគំរួតាមយូធូប

 

ចំណាត់ក្រុម ៖General
  1. ខែ​មីនា 26, 2011 ម៉ោង 4:41 ព្រឹក

    សុំសួរមួយ អាយហ្វូន 4.1,4.2 ដោះកូដបាន ឬនៅ?

  2. latephonenews
    ខែ​មីនា 26, 2011 ម៉ោង 5:03 ព្រឹក

    កនយើងនៅទេ? តែបើប្រើ ស៊ិម Gevey អាចបានហើយ ខ្ញុំដូចជាដឹងថាមានលក់នៅម្តុំផ្សាដេប៉ូ តំលៃ ១០០ដុល្លា
    តែចាំបន្តិចទៅ ព្រោះតាម dev team មិនយូរទេ ចាំបីបួនខែ បាន ចាំទៀតក៍មិនបញ្ហា :D។ តែចេញភ្លាមខ្ញុំដាក់មុនគេហើយ

  3. ខែ​មីនា 27, 2011 ម៉ោង 8:39 ព្រឹក

    មិនដឹងចាំដល់ពេលណាទៀតទេ តែអាស៊ីមណ្នឹងថ្លៃដល់ហើយ បើ ៥០ដូល្លារអី សាកចំណាយលុយទិញហើយ ។ ខ្ញុំមានចម្ងល់មួយមិនដឹងសួរអ្នកណា ។ តើក្រុមអ្នកHeckers ដែលខំសរសេរកម្មវិធីសម្រាប់ Unlock or Jailbreak Iphone បានប្រយោជន៍អី ពីការខិតខំប្រឹងប្រែងរបស់ខ្លួន?

  4. latephonenews
    ខែ​មីនា 27, 2011 ម៉ោង 9:53 ព្រឹក

    😀 ឡានមួយដាក់មួយ កែដាក់បាន២០ មួយណាដាក់បានច្រើនជាង?

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: