ទំព័រដើម > Uncategorized > ពេលណាទើបរដ្ឋខ្មែរយើងអោយស្នាដៃអ្នកបង្កើតថ្មី?

ពេលណាទើបរដ្ឋខ្មែរយើងអោយស្នាដៃអ្នកបង្កើតថ្មី?

រូបនេះគឺលោកប្រធានាធិបតីសហរដ្ឋអាមេរិច បារ៉ាក់អូបាម៉ា ផ្តល់កិត្តិយសដល់លោក Steve Jobs ស្ថាបនិក របស់ក្រុមហ៊ុនដ៍ល្បីបំផុត ខាងផលិតគ្រឿងអាឡិចត្រូនិច មានឈ្មោះថា APPLE ចូលរួមបរិភោពអាហារ នឹងសន្ននា យ៉ាងស្និទ្ឋស្នាលបំផុត ។

អាអ្វីដែលអស្ចារ្យបំផុតគឺ លោក Steve Jobs បានធ្វើអោយពិភពលោក កក្រើកនៅ ស្នាដៃបង្កើតផលិតផល ទូរស័ព្ឋចុងក្រោយគឺ  Iphone, ipod touch នឹង Ipad. ដោយតែស្នាដៃបង្កើតថ្មីយ៉ាងនេះហើយ ធ្វើអោយក្រុមហ៊ុន APPLE ទទួលបានប្រាក់ចំណេញ រាប់រយពាន់លានដុល្លា ។

ចុះខ្មែរយើងចំពោះអ្នកដែលបានបង្កើតនូវស្នាដៃជួយជាតិខ្មែរ តើពួកគាត់បានទទួលនូវកិត្តិយសពី នាយករដ្ឋមន្ត្រីដែលរឺទេ? ដូចជាអ្នកបង្កើត font អក្សរខ្មែរ Limon នឹង ចុងក្រោយគឺ យូនីកូដ ដែលធ្វើអោយខ្មែរយើងបានឡើងកំរិត ស្តង់ដារ លើអន្តរជាតិ? ។ល។​ គឺមិនទាន់មាននូវឡើយទេ ដូច្នេះនូវថ្ងៃមុខខ្ញុំសង្ឃឹមថារដ្ឋាភិបាលយើងនឹង ផ្តល់កំលាំងចិត្ត កិត្តិយសដល់អ្នកទាំងឡាយណាដែលបាន ចូលរួមបង្កើតនូវស្នារដៃ ជួយជាតិមាតុភូមិ យើង។

ចំណែកខ្ញុំគ្មានអាអ្វីជូនពួកគាត់ទេ មានតែបួងសួងអោយពួកគាត់ទទួលបានជោគជ័យ នឹងអាយុវណ្ណះសុខពលះ ជាដ៍រាប

សូមអរគុណ ពី latephonenews

ចំណាត់ក្រុម ៖Uncategorized
  1. ខែ​កុម្ភៈ 20, 2011 ម៉ោង 3:49 ព្រឹក

    និយាយត្រង់់ ប្រាក់់ចំណេញ រាប់់រយពាន់់លានដុល្លារ ,និយាយដូច្នេះ ច្បាស់់ទេ ។
    រាប់់រយ គឺចាប់់ពីពីររយឡើងទៅ ដូច្នេះ បើសរសេរវាដាក់់ពីមុខ ពាន់់លាន
    មានន័យថា រាប់់រយនៃពាន់់លាន ដែល បង្ហាញថាប្រាបក់់ចំណេញនោះ ច្រើនពេកហើយ!
    និយាយជាភាសាអង់់គ្លេស ថា Hundreds of billions.។បើចំណេញ រាប់់រយលាន ប្រហែលចឹងមែន។

  2. latephonenews
    ខែ​កុម្ភៈ 20, 2011 ម៉ោង 6:39 ព្រឹក

    តាមពិតទៅអត្ថបទនេះខ្ញុំមិនសូវចង់អោយអ្នកអានយកចិត្តទុកដាក់ លើប្រាក់ចំណេញអីទេ? ខ្ញុំសង្កត់ធ្ងន់អោយអ្ននអាន យល់ន័យ​នូវវិភាគទៅ លើ ការអោយតំលៃអ្នកមានស្នាដៃ បង្កើតអាអ្វីបំរើប្រជាជន នៅក្នុងស្រុកខ្មែរយើងតែប៉ុណ្ណោះ។

    ម្យ៉ាងខ្ញុំប្រហែលជាសរសេរខុស ដោយគិតថា មានចាប់ពីរាប់រយរហូតដល់ពាន់លានដុល្លា (ខ្ញុំគួតែកែថា រាប់រយ​ដល់ពាន់លានដុល្លា) ភាសាខ្មែរយើងខ្លះតែងនិយាយថា ម៉ារយពីរយគ្រឿង ដូចនេះអាច ១០០២០០ខុសពីគំនិតអ្នកចង់និយាយដូច្នេះ អាចកែថា ១០០ទៅ២០០គ្រឿង។ល។

    តែចំពោះប្រាកចំណេញខ្ញុំថា APPLE អាចចំណេញបាន ពាន់លានដុល្លា
    ឧបមាថា apple លក់តែសេរី អាយហ្វូន2G/3g/3gs/iphone 4 (មិនគិតពីipadនឹងIpods) រហូតមកដល់ឆ្នាំ២០១១ បាន៥០លានគ្រឿង តាមប្រភពថា apple លក់អោយ ATT តំលៃមួយ៥០០ដុល្លា ដូច្នេះ ៥០០ដុល្លា គុណ ៥០លាន
    ៥០០ * 50 000 000 = 25 00 000 000 វាគិតទៅ ដល់តែ ពីពាន់ ប្រាំរយលាន ដុល្លា ។

    អរគុណដែលបានកែតំរូវ

  3. ខែ​មីនា 2, 2011 ម៉ោង 10:51 ល្ងាច

    ការលើកទឹកចិត្តជាការសំខាន់ណាស់ ខ្ញុំគាំទ្រថា គួរយើងទាំងអស់គ្នាឱ្យតម្លៃអ្នកដែលមានស្នាដៃបង្កើតថ្មី។ ប៉ុន្តែ នៅក្នុងស្រុកខ្មែរយើង គំនិតចង់បង្តើថ្មីមានតិចតួចណាស់ ដោយសារតែ ការគោរពច្បាប់កម្មសិទ្ធិបញ្ញា នៅមានកំរិត​នៅឡើយ។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: