ទំព័រដើម > General > Iphone 4 ខ្ញុំដេកចាំUnlock!

Iphone 4 ខ្ញុំដេកចាំUnlock!

 

អស់រយះពេលចិត្ត៣ខែហើយដែលខ្ញុំទិញ អាយហ្វូន៤ ទុកប្រើពេលទៅលេងស្រុកខ្មែរ តែចាំ Unlock មិនទាន់ចេញ សែនធុញហើយធុញ ខ្ញុំបាន Jailbreak ហើយ ។ ឥលូវនេះ dev team បានប្រកាស់ថានឹងចេញ ក្រោយពេល apple ចេញ អាវើសិន 4.3 ជាផ្លូវការ ( version 4.3អាចប្រើអាយហ្វូនជា wireless Router គឺ personal hotspot មានន័យថា ពេលយើងអាចប្រើ internet លើ laptop ពីអាយហ្វូនដោយមិនបានប្រើខ្សែរ(untether) គឺប្រើអាយហ្វូនជា wireless Router connect តែម្តង) ។

តាមពិតទៅខ្ញុំមានបានទិញទូរស័ព្ចចំនួន៤(ប្រើតែមួយទេ) គឺ iphone 3gs, iphone 4, samsung Galaxy s នឹង window mobile ទូរស័ព្ទទាំងនោះ ភាគច្រើនគឺសំរាប់ test នឹងដូរប្រើ ម្តងម្កាល ។

 

ចំណាត់ក្រុម ៖General
  1. ហនុមាន
    ខែមករា 15, 2011 ម៉ោង 2:22 ព្រឹក

    គ្រាន់បោះជាងខ្ញុំអាចឹង ខ្ញុំអត់មានមួយផង !😀

  2. pisitnseiha
    ខែមករា 15, 2011 ម៉ោង 3:50 ព្រឹក

    ឡូយណាស់!

    • ខែមករា 15, 2011 ម៉ោង 5:12 ព្រឹក

      មែន​ហើត​ពិត​ជា​ឡូយ​មែន ទោះ​យ៉ាង​ណា​ក៏​គ្រាន់​បើ​ជាង​ខ្ញុំ​ដែរ ព្រោះ​ខ្ញុំ​ប្រើ អ៊ិន​ចុច​ពិល

  3. ឌីយ៉ា
    ខែមករា 15, 2011 ម៉ោង 4:18 ព្រឹក

    ឡូយ​មែនបង!

  4. ខែមករា 15, 2011 ម៉ោង 4:31 ព្រឹក

    កូនគេសំបូរលុយ ប្រើម្តងដល់ទៅបួន ហើយសុទ្ធតែរបស់ថ្លៃទៀត ឡូយមែន

  5. ខែមករា 15, 2011 ម៉ោង 4:46 ព្រឹក

    សូមអរគុណដែលអ្នកទាំងអស់គ្នាបានចូលមកលេង
    តាមពិតទៅ កាលនៅស្រុកខ្មែរខ្ញុំធ្វើការខាងជំនាញទូរស័ព្ទ (ខ្ញុំចូលចិត្តទូរស័ព្ទណាស់) កាលនោះខ្ញុំតែងស្រម័យថាពេលមានឱកាសខ្ញុំនឹងទិញទូរស័ព្ទដែលខ្ញុំចូលចិត្ត យកទុកមើលម្តង ហាហា តែគ្មានឱកាសសោះណាមួយថ្លៃ ទៀតផង។ ឥលូវពេលវេលាក្លាយជាការពិតហើយ ទូរស័ព្ទមិនជាថ្លៃទេ ណាមួយខ្ញុំគ្មានពួកម៉ាកបងប្អូននៅស្រុកអាគាំងនេះទេ មានតែ អ្នកភូមិwordpressទេ នឹងទុរស័ព្ទដែលជាមិត្តសំលាញ់នឹងខ្ញុំ។
    ខ្ញុំនៅមានគំរោងទិញ ipad នឹង galaxy tap តែប្រពន្ឋខ្ញុំគាត់ច្បាស់ជាបោចសក់ហើយ ម្ងៃដេកអោបរបស់ទាំងនោះយ៉ាងនេះ​😀

  6. ខែមករា 15, 2011 ម៉ោង 4:55 ព្រឹក

    ចុះតំលៃប៉ុន្មានទៅ ដែលថាទូរស័ព្ទមិនជាថ្លៃទេ នៅស្រុកនោះ គេលក់យ៉ាងម៉េចវិញ?

    • latephonenews
      ខែមករា 15, 2011 ម៉ោង 4:59 ព្រឹក

      iphone 3gs 450$ ទិញកាល១ឆ្នាំកន្លងទៅ
      iphone 4 560$ ទិញ៤ខែមុន
      galaxy s 400$ ទិញ៦ខែមុន
      បើប្រៀបស្រុកខ្មែរគឺថា ថោកជាងគួសម

      • ខែមករា 15, 2011 ម៉ោង 5:48 ព្រឹក

        Samnsung galaxy ស្រុកខ្មែរ ដូចជាថ្លៃជាង
        ខ្ញុំឯណេះ ប្រើតែ ទូរស័ព្ទសខ្មៅ គ្មានពណ៌អីសោះ

      • ហនុមាន
        ខែមករា 15, 2011 ម៉ោង 12:27 ល្ងាច

        កុំទាន់ទិញ iPad អី ចាំទិញiPad 2 ជិតចេញហើយ ហើយលូយជាងអាសេរីមុនទៀត ! ហ្នឹងហើយទិញច្រើនប្រយ័ត្នប្រពន្ធបង្អត់ណា !:D

      • ខែមករា 15, 2011 ម៉ោង 3:06 ល្ងាច

        iPhone4 = 560 $?

      • ហនុមាន
        ខែមករា 16, 2011 ម៉ោង 2:10 ព្រឹក

        ថ្លៃមេស នៅអាមេរិក iPhone4 32G តែ ៣០០ ដុល្លាហ្នឹង​!

      • ខែមករា 16, 2011 ម៉ោង 4:20 ព្រឹក

        haha 299$ + tax សំរាប់កុងត្រា២ឆ្នាំ ពីក្រុមហ៊ុនATT
        ចំណែកខ្ញុំទិញមិនចាំបាច់កុងត្រាទេ គឺទិញតាមពី craiglist or ebay តំលៃមានថ្មីbrandnews ហើយអ្នកខ្លះមានsecondhand តំលៃថោក តែក៍ត្រូវប្រយ័ត្នរបស់ចោដែរ (ទិញត្រូវមានទាំងអស់ ជាពិសេសមានReceipt នឹង​ ប្រអប់ទូរស័ព្ទ)

      • ហនុមាន
        ខែមករា 16, 2011 ម៉ោង 1:32 ល្ងាច

        ចុះបើទិញអត់មានកុងត្រា ប្រើបានដែរអាចឹង? ខ្ញុំអត់ទិញសោះហើយ តាម craiglist ឬ eBay ព្រោះមិនជឿរនៅអ្វីដែលគេលក់ មិនដឹងយកមកល្អ ឬ អាក្រក់

  7. latephonenews
    ខែមករា 16, 2011 ម៉ោង 9:00 ល្ងាច

    អិចឹងហើយបានថាដេកចាំ unlock តែUnlock(រត់ពីគុកATT) បានហើយ ខ្ញុំអាចយកiphone នឹងប្រើនៅទីណាក័បានដែរ ដូចជា tmobile ជាដើម។ បើចង់ទិញគឺត្រូវតែ​brandnews នោះទើបមិនភ័យខ្លាចទិញប៉ះចំរបស់ខូច៕

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: