សេដ្ឋីដែលរកស៊ីមានបានពីប្រជាជនខ្មែរ (ភ្នំពេញ ប៉ុស្តិ៍) តាមរយះ Wikileaks

សេដ្ឋី​៩​រូប​ក្នុង​ Wikileaks

Wednesday, 13 July 2011 15:07
ភ្នំពេញ ប៉ុស្តិ៍
  • E-mail
  • Print
6Share
110713

ឧកញ៉ា គិត ម៉េង

ក្នុង​នាម​ជា​ប្រធាន​ និង​ជា​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Royal Group of Companies គិត ​ម៉េង ដែល​ក្នុង​ឯកសារ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា“អ្នក​លេង​វ័យ​ក្មេង”  បាន​គ្រប់​គ្រង​ និង​ដំណើរ​ការ​មុខ​ជំនួញ​ធំៗ​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា និង​ធ្វើ​ជា​ទី​ប្រឹក្សា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ទៀត​ផង។លោក គិត  ម៉េង មិន​អាច​ត្រូវ​បាន​គេ​ទំនាក់​ទំនង​សុំការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិល ​មិញ៕

110713

ឧកញ៉ា ស៊ី គង់ទ្រីវ

ដោយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ហេរញ្ញិក​ដ៏​សំខាន់ របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ស៊ីវ គង់​ទ្រីវ គឺ​ជា​ប្រធាន​ក្រុម​ហ៊ុន KT Pacific Groupដែល​ជា​ក្រុម​ហ៊ុន​ផលិត​ និង​ចែក​ចាយ ហើយ​គាត់​បាន​គ្រប់​គ្រង​មុខ​ជំនួញ​ក្នុង​ស្រុក​ជា​ច្រើន​ទៀត​៕

 

110713

លោកជំទាវឧកញ៉ា លីម ឈីវហូរ

វីគីលីគ បាន​ដាក់​ឈ្មោះ​ក្រៅ​ថា លីម ឈីវហូរ​«អ្នក​ខ្លោង​ទ្វារ​»លោក​ស្រី លីម ឈីវហូរ ជា​នាយក​ក្រុមហ៊ុន Attwood Export Import Co.Ltd។ លីម ឈីវ​ហូរ គឺ​ជា​ស្រ្តី​ម្នាក់​ដែល​មាន​ទំនាក​ទំនង​ល្អ​បំផុត​របស់​កម្ពុជា។ ឯក​សារ​របស់​ស្ថាន​ទូត​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ គាត់​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ យាយ ភូ៕

 

110713

លោក ឧកញ៉ា សុខ គង់

លោក ​សុខ គង់ ចាប់​ផ្តើម​ដំបូង​ដោយ​ក្រុម​ហ៊ុន​កៅស៊ូ​បន្ទាប់​មក​​ក្រុម ហ៊ុន សូគីម៉ិច ដែល​ជា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ប្រេង​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា ។ កាល​ពី​ឆ្នាំ​១៩៩៩​ក្រុម​ហ៊ុន​សូគីម៉ិច ទទួល​បាន​សិទ្ធិ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​ក្នុង​ខេត្ត​ សៀម​រាប។ ក្រុម​ហ៊ុន​សូគីម៉ិច ក៏​ត្រូវ​បាន​គេ​អះ​​អាង​ថា​បាន​បន្ទាប​ប្រាក់​ចំណូល​បាន​មក​ពី​ការ​លក់​ សំបុត្រ និង​មិន​បាន​ផ្តល់​ថវិកា​គ្រប់​គ្រាន់​សម្រាប់​កិច្ចការ​អភិរក្ស​ប្រាសាទ​ទេ ​។  កាល​ពី​ម្សិលមិញ​លោក សុខ គង់ មិន​អាច​ទំនាក់​ទំនង​សុំការ​អត្ថាធិប្បាយ​បាន​ឡើយ​៕

 

110713

លី យ៉ុង​ផាត់ “ស្តេច ​កោះកុង”

ឈ្មោះ​ហៅ​ក្រៅ​របស់​សមាជិក​ព្រឹទ្ធ​សភា​របស់​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា លី យ៉ុង​ផាត់ “ស្តេច​កោះកុង” គឺ​បាន​មក​ពី​ភាព​លេច​ធ្លោ​របស់​លោក​នៅ​ក្នុង​ខេត្ត​កំណើត​។ យោង​តាម​ឯក​សារ​នេះ លី យ៉ុងផាត់​​ ចូល​រក​ស៊ី​ខាង ថ្នាំ​ជក់ អគ្គិសនី កាស៊ីណូ និង​កន្លែង​កម្សាន្ត ហើយ​ លី យ៉ុង​ ផាត់ មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ជំនួញ និង​មន្រ្តី​ជា​ច្រើន​ក្នុង​ប្រទេស​ថៃ ដែល​នៅ​ទី​នោះ​គាត់​គឺ​ជា​ប្រជា​ជន​ដែល​មាន​សញ្ជាតិ​ពីរ។ លី យ៉ុង​ផាត់ ក៏​ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន​ ផង​ដែរ៕

 

110713

ឧកញ៉ា កុក អាន

កុក អាន ជា​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជា​ជន​កម្ពុជា  បាន​ចាប់​ផ្តើម​មុខ​ជំនួញ​ដោយ​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា និង​វៀត​ណាម​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដោយ​ក្រោយ​មក​បន្ថែម​មុខ​ជំនួញ​ខាង​ការ​នេសាទ​ ថ្នាំ​ជក់ និង​កាស៊ីណូ។ ឯកសារ​នេះ​បាន​ឲ្យ​ដឹង​ថា​ កុក អាន បាន​ជួយ​បង់​ប្រាក់​សង​ជំងឺ​ចិត្ត​ចំនួន​៥០​លាន​ដុល្លារ​ទៅ​ឲ្យ​ប្រទេស​ថៃ​ ចំពោះ​ការ​ខូច​ខាត​ស្ថាន​ទូត​ថៃ​កាល​ពី​ឆ្នាំ​២០០៣។​លោក កុក អាន មិន​អាច​ទំនាក់​ទំនង​សុំ​ការ អត្ថាធិប្បាយ បាន ឡើយ​កាល​ពី​ម្សិល​មិញ៕

 

110713

ឧកញ៉ា ពុង ឃាវសែ

ពុង ឃាវសែ «អ្នក​ត្រួស​ត្រាយ​ផ្នែក​ធនាគារ» ។ លោក​ ពុង ឃាវសែ រកស៊ី​ចំណេញ​ប្រាក់​ជា​ច្រើន​ក្នុង​ប្រទេស​កាណាដា មុន​ពេល​បង្កើត​ធនាគារ​កាណា​ឌីយ៉ា​ដែល​ជា​ធនាគារ​ដំបូង​បំផុត​មួយ​ក្នុង​ ចំណោម​ធនាគារ​ធំ​ៗ​ជា​ច្រើន​ទៀត​នៅ​កម្ពុជា។ គាត់​ក៏​មាន​ចំណាប់​អារម្មណ៍​លើ​ការ​រក​ស៊ី​ខាង​ពាណិជ្ជ​កម្ម​ផង​ដែរ ហើយ​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​លោក នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​ ប៊ុន រ៉ានី ៕

 

110713

ឧកញ៉ា ម៉ុង ឫទ្ធី

សមាជិក​ព្រឹទ្ធ​សភា​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​អ្នក​ជំនួញ ម៉ុង ឫទ្ធី គឺ​ជា​ស្ថាបនិក​ក្រុម​ហ៊ុន Mong Rithy Group Ltd ដែល​ដើម​ឡើយ​បាន​នាំ​ចេញ​កៅស៊ូ​មុន​ពេល​ពង្រីក​ខ្លួន​ទៅ​នាំ​ចេញ​ប្រេង​ដូង និង​ចិញ្ចឹម​សត្វ​។ គាត់​ក៏​ពាក់​ព័ន្ធ​នឹង​ការ​សាង​សង់ ហើយ​ត្រូវ​បាន​ពិពណ៌នា​​ក្នុង​ឯកសារ​នោះ​ថា​ «ទំនង​ជា​មហា​សេដ្ឋី​ជំនួញ​ និង​សម្ព័ន្ធ​មិត្ត​ដ៏​ស្និទ្ធ​ជាង​គេ​បំផុត​ជា​មួយ​លោក​នាយក​រដ្ឋ ហ៊ុន សែន»។លោក ម៉ុង ឫទ្ធី បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា៖«​ខ្ញុំ​ផ្តល់​អំណោយ​ឲ្យ​រដ្ឋា​ភិបាល​ ដើម្បី​ជួយ​ប្រជា​ជន និង​ជួយ​ជាតិ​។ វា​ជា​រឿង​ធម្មតា​ទេ​ចំពោះ​អ្នក​ជំនួញ»៕

 

110713

យាយ ភូ ប្រពន្ធ ឡាវ ម៉េងឃីន

វីគីលីគ​បាន​ដាក់​ឈ្មោះ​ក្រៅ​ឲ្យ​យាយ ភូ និង ឡាវ ម៉េងឃីន ថា​«ប្តីប្រ​ពន្ធ​អំណាច»។ ដោយ​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​ប្តី​ប្រពន្ធ​ដែល​មាន​ទំនាក់​ទំនង​ខាង​សេដ្ឋ​កិច្ច​និង​នយោបាយ​បំផុត​​ ក្នុង ​ប្រទេស​កម្ពុជា យាយ ភូ និង​ ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធ​សភា​របស់​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ​គឺ​ជា​សហ​ម្ចាស់​កម្ម​សិទ្ធិ​ក្រុម​ហ៊ុន ​Pheapimex ។ លោក​ឡាវ ម៉េងឃីន ក៏​បាន​គ្រប់​គ្រង​ Shukaku Inc និង​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​លោក ហ៊ុន​សែន និង​លោក ជំទាវ ប៊ុន រ៉ានី ៕

 

  1. ខែកក្កដា 20, 2011 ម៉ោង 2:12 ព្រឹក

    មុខ​មាត់​អស់​លោក​ទាំង​នេះ ខ្ញុំ​សឹង​តែ​មិន​ដែល​បាន​ឃើញ, សង្ស័យ​ខ្ញុំ​នៅ តែ​ស្រែ​ហើយ​មើល​ទៅ​បាន​ជា​ចឹង!

    • ខែកក្កដា 20, 2011 ម៉ោង 2:28 ព្រឹក

      ខ្ញុំជួបញឹក ម៉ុងរឹទ្ឋី ព្រោះកន្លែងខ្ញុំធ្វើការនៅលើកន្លែងគាត់ (Mong Rithy Group Center) ពេលខ្លះជិះជណ្តើរយន្តជាមួយគាត់ នឹង និយាយលេងជាមួយ គាត់ (សមញ្ញបំផុត) តែកូន នឹង កូនប្រសា ស្តេចកោងហើយ​

      • ខែកក្កដា 20, 2011 ម៉ោង 4:02 ព្រឹក

        ចឹង​ហើយ​បាន​គេ​និយាយ, អា​មេ​មិន​សូវម៉ានរ៉េ ខ្លាំង​ពួក​អា​ចក់​អាចែម​តើ!

  2. ខែសីហា 26, 2011 ម៉ោង 1:32 ព្រឹក

    ស្តាប់ប្រវត្តលោកជំទាវឧកញ៉ា លីម ឈីវហូរ គាត់ក្លាយជាសេដ្ឋីដោយសារអង្គការសហប្រជាជាតិចូលស្រុកខ្មែរ។

  3. ខែតុលា 17, 2011 ម៉ោង 3:46 ព្រឹក

    អរគុណដែលបានបង្ហាញរូបថតឲ្យបានស្គាល់ ធ្លាប់តែឮឈ្មោះតែមិនធ្លាប់បានឃើញមុខសោះ ។

  4. ខែ​កុម្ភៈ 2, 2012 ម៉ោង 4:19 ព្រឹក

    យាយ ភូ នេះ​ចាហាវ​ណាស់។ ចង់​បាន​អី​ត្រូវ​តែ​បាន​ហ្នឹង។

  5. mengkoemieng@gmail.com
    ខែ​មីនា 20, 2012 ម៉ោង 8:19 ព្រឹក

    កាខំប្រឹងប្រែងពិតជាទទួលបាននូវផ្លែរផ្ការល្អជាមិនខានបើមិនបានថ្ងៃនេះក៏គង់តែមានថ្ងៃណាមួយបើសិនជាតស៊ូរ

  6. ថោង ថាន
    ខែធ្នូ 8, 2012 ម៉ោង 7:49 ព្រឹក

    ខ្ញុំមានការព្យាយាមដើប្បីក្លាយជាមហាសេដ្ឋី(ការងារទាំងអស់សុទ្ធតែអាចធ្វើអោយយើងក្លាយជាអ្នកមាន​ អោយតែយើងយកចិត្តទុកដាក់លើវា)។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: